ស្នេហាមិនជោគជ័យទៀតហើយ Toey Jarinphon បើកចិត្តនិយាយរឿងចែកផ្លូវជាមួយ Jeto វាឈឺតែបន្ទិចទៀតវាលែងអីហើយ! មានវីដេអូ

Toey Jarinphon និយាយពីឋានៈបេះដូងក្នុងពេលនេះ single ម្ដងទៀតហើយ ចែកផ្លូវគ្នាជាមួយ Jeto ដោយការយល់ចិត្តមិនមានរឿងជនទីបីមកជ្រែជ្រែកនោះទេ

ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលម្ដងទៀតហើយ បន្ទាប់ពីតួឯកស្រីស្អាតរាងល្អិត Toey Jarinphon ចេញមកនិយាយរឿងរ៉ាវចែកផ្លូវហើយត្រលប់ក្លាយជានារីនៅលីវសារជាថ្មីម្ដងទៀត ហើយការបែកគ្នាជាមួយ Jeto នេះបានប្រព្រឹតទៅដោយល្អមិនមានការចំរុងចម្រាស់អ្វីនោះទេ

ដោយខាងស្រីបានរៀបរាប់ថា “អ្នកទាំងពីរបាននិយាយដោះស្រាយគ្នាដោយសន្ដិវិធី បងគាត់ពិតជាគួអោយស្រលាញ់ខ្លាំងណាស់ តែពេលនិយាយទៅរឿយៗក៏ស្រុះស្រួលថាជាមិត្តនិងគ្នា ពួកធ្វើបែបនេះជិត 3 ខែដែរហើយ ពួកយើងសម្រេចចិត្តបែបនេះមួយហើយ មួយរយៈនេះមានអារម្មណ៍ថាយ៉ាប់យឺនដែរ យើងព្យាយាមសម្រួលគ្នាហើយ ហើយគិតថាអ្វីៗនិងល្អប្រសើរឡើង យើងធំៗអស់ហើយបើដឹងថាមិនមែនក៏បញ្ឈប់ទៅល្អជាង យើងចង់ជួបមនុស្សដែលប្រហែលៗនិងយើង

ឱកាសត្រលប់មកវិញ ពេលនេះលែងនិយាយគ្នាខ្លះដែរហើយ តែជាមិត្តនិងគ្នាល្អជាង សប្បាយចិត្តរៀងខ្លួន សូមអះអាងថាគ្មានជនទីបី វាជារឿងរបស់យើងតែពីរនាក់ ដឹងថាគូរបស់យើងមានអ្នកគាំទ្រច្រើន ព្រោះតែបែបនេះទើបសោកសៅដូចគ្នា វាជាឆ្នាំដែលមានការផ្លាស់ប្ដូររបស់ Toey  ច្រើនជាង មានការផ្លាស់ប្ដូរច្រើនយ៉ាង ហើយវានិងល្អប្រសើរជានិច្ច

មានមនុស្សជាច្រើនបានប្រាប់ថាបើយើងបានជួបមនុស្សដែលពិតប្រាកដវាពិតជាងាយណាស់ កំពុងរងចាំមើលថា សង្ឃឹមថាថ្ងៃណាមួយនិងបានជួបមនុស្សម្នាក់និង ពេលនេះមិនបានបិតចិត្តបិតផ្លូវអ្វីនោះទេ តែចាំមើលថាតើចូលគ្នាដែរឬអត់ ព្រោះខ្ញុំខ្លួនឯងក៏មិនបានអស់សង្ឃឹមអ្វីរឿងស្នេហានោះទេ”

អត្ថបទដោយ : នីត្តា