តាមស្អិតជាងតួប្រុសក៏គូនេះហើយ Bella និង Namfah ៣រឿងហើយដែលទាំងគូសម្ដែងរួមគ្នា…

គូនេះតាមគ្នា៣រឿងជាប់ៗគ្នាហើយ បើនិយាយពីស្អិតវិញជាគូជាមួយតួឯកប្រុសទៀត អ្នកដឹកនាំរឿងឃើញពីស្នាដៃការសម្ដែងល្អទាំងគូ។ តារាសម្ដែងស្រីទាំងពីររូបគឺតួឯកស្រីនាង Bella Ranee និងតារាស្រីនាង Namfah Thunyaphat ត្រូវបានអ្នកគាំទ្រសង្កេតឃើញថាមួយរយះពេលចុងក្រោយនេះមានលេងរឿងភាគរួមគ្នាជាបន្ដបន្ទាប់ ជាដៃគូសម្ដែងដ៏ល្អធ្វើឲរឿងដែលបានសម្ដែងមួយរឿងៗសុទ្ធតែទទួលបានការគាំទ្រនិងពេញចិត្ដពីសំណាក់អ្នកទស្សនា។

ជាពិសេសគឺតារាស្រីវ័យក្មេងនាង Namfah ក្នុងអាយុរទើបតែ២៣ឆ្នាំ Namfah បានសម្ដែងរឿងសុទ្ធតែមានប្រជាប្រិយភាពនិងសាងឈ្មោះឲខ្លួនឯងបាន ជាពិសេសបានលេងជាមួយតួឯកស្រី Bella Ranee រឹតតែធ្វើឲរូបនាងត្រូវបានមហាជនស្គាល់និងមានអ្នកគាំទ្របន្ថែមទៀត។ រឿងទាំង៣ដែល Bella និង Namfah បានសម្ដែងរួមគ្នាមានរឿង អន្លង់កម្ម (Krong Karm)​, Dare to Love, និងរឿងព្រហ្មលិខិត( Love Destiny 2) ដែលកំពុងចាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃ។ តួឯកស្រី Bella Ranee ពេលនេះបានក្លាយជាតួឯកស្រីជួរមុខក្នុងសិល្បៈថៃហើយ ចំណែក Namfah Thunyaphat វិញក៏មានអ្នកគាំទ្រច្រើនមានការមើលឃើញពីអ្នកដឹកនាំរឿងតំណែងជាតួឯកស្រីអាចជារបស់នាងនៅរឿងក្រោយៗទៀត។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ