មុននេះបន្ដិចការប្រកួតបវរកញ្ញាស្វែងរកម្ចាស់មង្កុដបវរកញ្ញាចក្រវាល Miss បានប្រកាសអ្នកឈ្នះជ័យលាភីជាបវរកញ្ញាចក្រវាលឆ្នាំនេះហើយ។ ស្រស់ស្អាតសមនឹងតំណែងដែរឬយ៉ាងណានោះ តោះមកដឹងពីប្រវត្ដិខ្លះរបស់នាងទាំងអស់គ្នា៖
ដោយជ័យលាភីម្ចាស់មង្កុដបវរកញ្ញាចក្រវាល Miss Universe 2023 ឆ្នាំនេះបានទៅលើបវរកញ្ញាមកពី Nicaragua បវរកញ្ញាស្រីរូបនេះមានឈ្មោះថា Sheynnis Palacios មានអាយុរ២៣ឆ្នាំ កើតនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០០។ ប្រវត្ដិមុនចូលការប្រកួតរូបនាងមានអាជីពជាម៉ូដែលនិងជាពិធីការនី ហើយក៏ចូលរួមប្រកួតបវរកញ្ញាប្រចាំប្រទេសនាពេលកន្លងមក។ ដោយ Sheynnis Palacios បានជាប់ជាបវរកញ្ញា Miss Nicaragua 2023 និងបានមកបន្ដយកបានតំណែងជាបវរកញ្ញាចក្រវាល Miss Universe 2023 ក្នុងការប្រកួតកាលពីថ្ងៃទី១៨ ខែវិច្ឆិការ កន្លងទៅនេះ។ ជាកិត្ដិយសសម្រាប់ប្រទេស Nicaragua ផងដែរ ដែលមានបវរកញ្ញាNicaraguaបានមង្កុដ ហើយក៏ជាបវរកញ្ញា Nicaragua លើកដំបូងផងដែរដែលឈ្នះមង្កុដបវរកញ្ញាចក្រវាលឲប្រទេសបាន។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ