តួឯកស្រីផ្សេងៗគេចាប់ផ្ដើមសម្ដែងជាមួយតួឯកប្រុសក្មេងៗអស់ហើយ Yaya នៅចាំអង្កាល់ទៀត មួយរឿងនេះយកឲក្មេងឲសង្ហារជាតួប្រុសកំពុងមានប្រជាប្រិយភាពតែម្ដង។ តែរឿងនេះអ្នកគាំទ្រនាំគ្នាលាន់មាត់ដែរថា Yaya ក៏ក្មេងស្រស់ស្អាតដែរ មើលទៅជាដៃគូសម្ដែងដែលសាកសម ចង់ឃើញរឿងថ្មីហ្នឹងហើយពេលណាចាក់បញ្ចាំង។
ដោយតួឯកស្រី Yaya Urassaya នៅដើមឆ្នាំ២០២៤ ខាងមុខនេះ កំពុងតែត្រៀមរឿងភាគថ្មីឲអ្នកទស្សនាបានជក់ចិត្ដទៀតហើយ ថែមលើកនេះមកសម្ដែងរួមគ្នាជាមួយតួឯកប្រុសស្រករក្រោយលោក Tor Thanapob។ លោក Tor ថ្វីត្បិតតែជាតារារះក្រោយក៏ពិតមែន តែរឿងអាយុរវិញរូបលោកប្អូន Yaya តែមួយឆ្នាំនោះទេ ដោយលោក Tor មានអាយុរ២៩ហើយ។ ថែម Tor ក៏កំពុងមានប្រជាប្រិយភាព ជាពិសេសធ្លាប់ល្បីរួចមកហើយពេលសម្ដែងជាមួយតារារៀមច្បង Aff Taksaorn។ ដោយរឿងភាគថ្មីដែលបានជ្រើសរើស Tor និង Yaya ចាប់ដៃគូសម្ដែងរួមគ្នារឿងនេះមានចំណងជើងថា หนึ่งในร้อย (Nueng Nai Roy) កំពុងជ្រើសរើសតួសម្ដែងនៅឡើយទេ សាច់រឿងយ៉ាងណានោះចាំតាមដានទស្សនាពេលថតចប់ទាំងអស់គ្នា។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ