Deanna Flipo ព្រមឆ្លើយតបហើយ! រឿងបើកបង្ហាញខ្លួនមិត្តប្រុសរូបគូបញ្ជាក់យ៉ាងច្បាស់ថាត្រូវជាអ្វីនិងគ្នា! មានវីដេអូ

មានឱកាសបានចេញមកនិយាយបកស្រាយហើយ សម្រាប់តារាសម្ដែងស្រីស្អាត Deanna Flipo បន្ទាប់ពីមានរូបគូជាមួយកំលោះរូបសង្ហាដែលសាម៉ីខ្លួនបាននាំយកមកផុសនៅគ្នុង IG ឈ្មោះ  @dianaflipo ត្រូវបានគ្រប់គ្នាបង្អាប់និងផ្ដោតអារម្មណ៍យ៉ាងខ្លាំង ថានាងកំពុងបើកបង្ហាញខ្លួនមិត្តប្រុស

ដោយជាក់ស្ដែង Deanna បានធ្វើដំណើរមកចូលរួមជប់លៀងគម្រប់ខួប  8 ឆ្នាំ Edencolors សាម៉ីខ្លួនបានសុំពេលបកស្រាយយ៉ាងលម្អិតខ្លីខ្លឹមមានន័យគ្រប់គ្រាន់ជូនដល់ហ្វេនៗកុំអោយសង្ស័យច្រើន ក្នុងប្រយោគថា កំលោះអាថ៌កំបាំង? ម្នាក់នេះ អោយគ្រប់គ្នាបានដឹងថា

After Footer (Active) - damrei Mr1 Zone2

“(សើច) ពេលឃើញពត៌មានក៏គិតហើយថា ច្បាស់ជាចឹង តែពេលដែលយើងត្រលប់ទៅមើលរូបភាព អើវាពិតជាដូចមែនតើ វាជារូបដែលមើលទៅជិតដិតនិងគ្នា ប៉ុន្ដែធាតុពិតមិនមែនជាមិត្តប្រុសទេ នោះ P’Won គឺជាម្ចាស់យីហោដែលយើងបានទៅធ្វើការជាមួយ យើងមានអារម្មណ៍ថារូបនេះទាក់ទាញបានល្អ វាគួអោយស្រលាញ់ ចង់ផុសផ្ដល់កំលាំងចិត្តនិងចូលរួមអបអរជាមួយគាត់ តែប៉ុណ្ណឹងឯង មិនមានអ្វីលើសនិងនោះទេ ក្នុងប្រយោគសារបានសរសេរពាក្យថា Bro នៅពីខាងក្រោយ មានន័យថាបងប្រុស

បើនិយាយទៅ ពីដំបូងហ្វេនៗសរសេរថា Congrats ខ្ញុំឆ្ងល់ថាហេតុអី វាដូចខ្លាំងមែន សូម្បីតែមិត្តភ័ក្ដក៏គាត់និយាយដែរថាចូលតួដូចណាស់ ហើយក៏មានអ្នកផ្ញើរសារមកសួរថាមានសង្សាហើយមែនទេ សួរច្រើនណាស់ ក៏បានទៅសួរមិត្តស្និតស្នាលដែរ ថាម្នាក់នេះជាសង្សា Deanna មែនទេ គាត់ខ្លួនឯងក៏មិនដឹងដែរថាមែនឬមិនមែន មិនមាននរណាដឹងផងថាយើងទៅចូលរួមកម្មវិធីអ្វី ទើបចាត់ទុកថាជារឿងកប្លែងៗទៅ”

“ចំណែកឯសង្សាពិតប្រាកដគាត់មិនបានថាអ្វីនោះទេព្រោះយើងស្គាល់គ្នាស្រាប់ទៅហើយ មិនចាំបាច់ផុសរូបដើម្បីបញ្ចប់ពត៌មាន តែបើត្រៀមខ្លួនរួចរាល់ពេលណានិងបានឃើញទាំងអស់គ្នាជាមិនខាង”

អត្ថបទដោយ : នីត្តា