ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ សោភា កំពុងតែថតរូបភាព Pre-wedding របស់ខ្លួនជាមួយនិងគូស្នេហ៍ ដែលនឹងគ្រោងចូលរោងការនៅឆ្នាំក្រោយនេះបន្ដើរៗហើយ ដែលរូបភាពមួយៗមើលទៅពិតជាស្រស់ស្អាតនិងសក្ដិសមគ្នាខ្លាំងណាស់។
យ៉ាងមិញមិនត្រឹមតែរូបភាព Pre-wedding នោះទេ សូម្បីតែថ្មីៗនេះ ក៏មានសម្អាងការល្បីឈ្មោះមួយបានបង្ហើបថា ពេលនេះកំពុងច្នៃម៉ូដគ្រឿងអលង្ការនិងម្កុដសម្រស់តារាស្រីរូបនេះពាក់យ៉ាងពិសេសនៅថ្ងៃមុនមង្គលរបស់ខ្លួនថែមទៀតផង។
ក្នុងនោះផងដែរ បើយើងងាកទៅមើលម៉ូតគ្រឿងអលង្ការនិងម្កុដដែលគេច្នៃម៉ូដនោះវិញ ពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយបើពាក់នៅលើខ្លួនអ្នកនាង ពេជ្រ សោភា វិញមិនដឹងជាស្អាតនិងលេចធ្លោរខ្លាំងប៉ុនណានោះទេ៕ តោះ! កុំឲ្យខាត់ពេលយូរ ទៅទស្សនាម៉ូតគ្រឿងអលង្ការនិងម្កុដរបស់អ្នកនាង ពេជ្រ សោភា ខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី