Boy Maylada ស្រលាញ់ Alex ដល់ថ្នាក់ហៅខាងប្រុសអោយចូលសួរទោះបីមានគម្រោងរៀបការនៅអាយុ 30 ក៏ដោយអោយតែហ៊ានសុំហ៊ានឆ្លើយ! មានរូបភាព

បាត់មុខបាត់មាត់មិនឃើញចូលរួមកម្មវិធី សម្រាប់តារាសម្ដែងស្រី Boy Maylada ព្រោះតែត្រូវថតរឿងភាគនិងភាពយន្ដជាច្រើនទៀត ចំណែកឯរឿងបេះដូងនៅតែពណ៌ផ្កាឈូកដដែលព្រោះបានកំលាំងចិត្តពីម្ចាស់ចិត្តរូបសង្ហា Alek Theeradej ដែលតែងតែរកពេលវេលាបន្ថែមភាពផ្អែមល្ហែមជារឿយៗ

ជាក់ស្ដែងនៅពេលមានឱកាសបានជួបនិងសាម៉ីខ្លួន Boy បាននិយាយរៀបរាប់ថា “ដែលបាត់មុខបាត់មាត់ទៅព្រោះតែត្រូវទៅថតរឿងនៅតាមខេត្ត យូរៗទើបចូលរួមកម្មវិធីម្ដង តែរឿងស្នេហានៅផ្អែមល្ហែមដូចដើម នៅតែឆ្លៀតជួបគ្នាញឹកញាប់ដដែល ចំណែកឯគម្រោងចុងឆ្នាំនេះប្រហែលជាមិនបាននៅជុំគ្នាទេ ព្រោះខ្លួនចង់សូត្រមន្ដឆ្លងឆ្នាំ ហើយបងគាត់ត្រូវជូនម៉ាក់ទៅជិះស្គី

សម្រាប់រឿងដំណឹងល្អប្រហែលជាមិនទាន់មានក្នុងពេលឆាប់ៗដូចដែលគ្រប់គ្នារំពឹងទុកទេ មានគម្រោងថាចាំអាយុ 29-30 តែបើខាងប្រុសចង់ពន្ញាក់អារម្មណ៍លុតជង្គង់សុំក៏មិនថាអ្វីដែរ ដោយមុននេះក៏មានបង្អាប់គាត់លេងញឹកញាប់ដែរ ថានិងសុំរៀបការឬអត់ និងមាន surprise អត់ ប្រាប់ណាថាបើចង់សុំរៀបការក៏ប្រញាប់សុំមក អះអាងថាមិនមានសម្ពាធអ្វីទាំងអស់តែដៃនាងខាងឆ្វេងនៅទំនេរ”

អត្ថបទដោយ : នីត្តា