ក្បាច់រាំរស់រវើកមិនចាញ់ម្ចាស់ដើម តួឯកប្រុសស្រី Bella និង Bright មករាំបទឥណ្ឌា(មានវីដេអូ)…

អ្នកគាំទ្រតួឯកស្រី Bella និងតារាប្រុសលោក Bright ភាពយន្ដមួយនេះសម្រាប់អ្នកគាំទ្រ ជាសេសអ្នកដែលចូលចិត្តស្ទាយឥណ្ឌា ពេលនេះ Bella និង Bright មកក្នុងឈុតស្លៀកបំពាក់ឥណ្ឌាឲអ្នកគាំទ្របានឃើញហើយ ថែមលើកនេះមានទាំងក្បាច់រាំឥណ្ឌាពិតៗឲបានទស្សនាផងដែរ មើលទៅមិនមែនហ្វឹកហាត់រាំតិចថ្ងៃនោះទេ ស៊ីចង្វាក់គ្នាណាស់។

ដោយតួឯកស្រី Bella Ranee ពេលនេះកំពុងតែឡើងកូដខ្លាំងណាស់ រឿងភាគព្រហ្មលិខិតកំពុងតែចាក់បញ្ចាំង ពេលនេះមកមានភាពយន្ដថ្មីធ្វើឲឲអ្នកគាំទ្របានទស្សនាប្លែកភ្នែកទៀតហើយ។ ដោយលើកនេះ Bella មកក្នុងស្ទាយជានារីឥណ្ឌា តុបតែងខ្លួនដើម្បីមកចូលរួមពិធីមង្គលការសង្សារចាស់ក្នុងរឿង Congrats My EX តែមកជួបស្នេហ៍ជាមួយសង្សារចាស់ម្នាក់ទៀត រួមសម្ដែងជាមួយតួឯកប្រុសលោក Bright Vachirawit និងតារាសម្ដែងឥណ្ឌាពិតៗជាច្រើនរូបទៀត។ គ្រាន់តែស្ដាប់សាច់រឿងក៏គួរឲអស់សំណើចដែរ មិនតែប៉ុណ្ណោះ Bella និង Bright នៅមកចូលរួមរាំក្បាច់ឥណ្ឌាផងដែរ ចង់ដឹងថា Bella ចង្កេះទន់យ៉ាងណានោះតោះមកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ