Chompoo នាំកូនៗរៀបចំដើមគ្រីស្មាសអ៊ូអរពេញផ្ទះសំខាន់កូនពៅធ្វើអីក៏ប្លែកខុសគេដែរ! មានវីដេអូ

អាចនិយាយបានថាសប្បាយអ៊ូអរគ្រប់កម្មវិធីទាំងអស់ សម្រាប់អ្នកម៉ាក់កូ​នបី Chompoo Araya ក្រៅពីបានឃើញអ្នកម៉ាក់តុបតែងខ្លួនជាក្រុមជាមួយកូនៗក្នុងកម្មវិធីបុណ្យសំខាន់ៗហើយ រាល់ចុងឆ្នាំក៏និងបានឃើញភាពស្រស់ស្រាយនិងរស់រវើកដែលត្រកូល Rangsi Singpipat ជាមួយបរិយាកាសដ៏សែនកក់ក្ដៅចុងឆ្នាំនៃបុណ្យគ្រីស្មាស

ដោយជាក់ស្ដែងម៉ាក់ Chompoo បានផុសវីដេអូខណៈពេលកំពុងតុបតែងផ្ទះដើម្បីទទួលស្វាគមន៍ថ្ងៃគ្រីស្មាស ខ្នាញ់និងការរហ័សរហួនរបស់ម៉ាក់ៗហើយក៏មានប្រយោគថា “ប្រាប់ហើយថាប្រញាប់” ជាមួយដើមគ្រីស្មាសដ៍ធំតែបានតុបតែងតុក្កតាសាន់តា ប្រអប់កាដូ ភ្លើង តុបតែងលើដើមឈើយ៉ាងអស្ចារ្យខ្លាំង

បន្ទាប់មកក៏មានរូបភាពរបស់កំលោះទាំងពីរ Shayfa-Phayu និងកូនពៅ Gale ដែលរងចាំជួបម៉ាក់ៗហុចនេះហុចនោះ រូបភាពរបស់ម៉ាក់កូនពិតជាគួអោយស្រលាញ់ខ្លាំងណាស់

អត្ថបទដោយ : នីត្តា