Nonkul និយាយប្រយោគបង្កប់អត្ថន័យអាចដឹងបានថាកំលោះម្នាក់នេះលង់ស្រលាញ់ Aff កម្រិតណាហើយខាងស្រីតបវិញយ៉ាងត្រជាក់ចិត្ត! មានរូបភាព

ចេញមកសារភាពទទួលយកការពិតយ៉ាងពេញមាត់ កំពុងស្ថិតក្នុងការឈ្លក់វង្វេងនិងស្នេហា សម្រាប់តារាសម្ដែងប្រុស Nonakun Chanon ជាមួយតួឯកស្រី  Aff Thaksaorn ដោយខណៈពេលនេះផែនដីទាំងមូលក្លាយទៅជាពណ៌ផ្កាឈូកអស់ហើយ

ហើយកាលពីល្ងាចថ្ងៃនេះ Nonakun ក៏បានផ្ដល់បទសម្ភាសន៍ចំពោះមុខមហាជនម្ដងទៀតបន្ទាប់ពីខាងស្រីបើកចិត្តព្រមទទួលស្គាល់ការពិតពីទំនាក់ទំនងល្អៗតែមិនទាន់ប្រញាប់ប្រើពាក្យថាសង្សា

Nonakun បានភ្លាត់និយាយពាក្យត្រជាក់ចិត្តដែលគ្រប់គ្នាចង់លឺរហូតមក “ខ្ញុំអាចចាំបាន តែខ្ញុំមិនចង់បងគាត់ចាំយូរទេ”

ប៉ុណ្ណឹងនៅមិនទាន់គ្រប់សាម៉ីខ្លួននៅផុសក្នុងបណ្ដាញសង្គម IG ផ្ទាល់ខ្លួនព្រមទាំងសរសេរជាឃ្លាថា “កំពុងចាំណាបាទ waiting..”

រឿងនេះធ្វើអោយអ្នកគាំទ្រញញឹមពេញចិត្តទាំងប្រទេស ហើយនាំគ្នាចូលទៅខមិនពេញទឹកពេញដី ព្រោះក្នុងនោះក៏មានម្ចាស់ចិត្តស្រីស្អាតចូលមកចុចឡាយអោយផងដែរ

អត្ថបទដោយ : នីត្តា