Mai Davika ជួលយីកេដែលខ្លួនចូលចិត្តមកលេងនៅផ្ទះ surprise ថ្ងៃខួបកំណើតអ្នកម៉ាក់ជាទីស្រលាញ់យ៉ាងអធិកអធម! មានរូបភាព

លេងម៉ាអស់គ្មានសំចៃកំលាំងទាល់តែសោះ សម្រាប់តារាសម្ដែងស្រី Mai Davika រៀបចំ surprise អ្នកម៉ាក់ជាទីស្រលាញ់ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ

ដោយ Mai បានប្រែកាយជាតួឯកយីកេយ៉ាងស្រស់ស្អាត ព្រមទាំងជួលក្រុមយីកេដែលអ្នកម៉ាក់ស្រលាញ់ចូលចិត្តមកសម្ដែងដល់ផ្ទះជាលក្ខណៈផ្ទាល់ខ្លួនផងដែរ ជាងនេះទៅទៀតសាម៉ីខ្លួនបានសរសេរជាសារថា “រីករាយថ្ងៃខួបកំណើតអ្នកម៉ាក់  @mommy.muay ឆ្នាំនេះថ្មីចេសតែម្ដង ចង់រៀបចំកម្មវិធីថ្ងៃខួបកំណើត surprise ម៉ាក់ៗណាចា”

“សូមណែនាំខ្លួនបន្ទិចណាចា តែងតែខ្ញុំនៅក្មេងៗ ម៉ាក់ចូលចិត្តនាំខ្ញុំទៅមើលយីកេប្រហែលជាអាយុ 3 ខួបហើយទៅញឹកញាប់ខ្លាំងណាស់ ហើយមើលតែក្រុមយីកេនេះតែប៉ុណ្ណោះ ជឿថា Phonthepphonthawee ម៉ាក់ចូលចិត្តមើលយីកេខ្លាំងណាស់ កាលពីមួយខែមុនក៏បានទៅមើលហើយដែរ ដូច្នេះហើយទើបសម្រេចចិត្តថាឆ្នាំនេះហើយដែល Mai និងជួលក្រុមយីកេដែលម៉ាក់ចូលចិត្តមកសម្ដែងនៅផ្ទះដើម្បី surprise ម៉ាក់ៗម្ដង…..!”

“មិនបានទាក់ទងគ្នាពីមុនមកជិត 7 ខែហើយ លាក់បាំងមកជាយូរហើយម៉ាក់ៗមិនដឹងនោះទេ ថ្ងៃនេះឃើញម៉ាក់មានក្ដីសុខបែបនេះខ្ញុំខ្លួនឯងក៏មានក្ដីសុខខ្លាំងដូចគ្នា”

អត្ថបទដោយ : នីត្តា