ផ្អែមហួសថ្លែង James Mar-Pie បង្ហាញរូបភាពគូផ្អែមឡើងស្ករតាំងម៉ែសុំចុះចាញ់ព្រោះកៀកកើយគ្នាទៅដើរលេងនៅក្រៅប្រទេសមិនខ្វល់ពីអ្វីទាំងអស់! មានរូបភាព

បើកបង្ហាញខ្លួនមិនបានយូរប៉ុន្មានទេតែផ្អែមល្ហែមមិនអោយចាញ់គូរាប់ឆ្នាំនោះទេ សម្រាប់ស្នេហ៍ថ្មោងថ្មីយ៉ាង James Ma និង Pie Rinrada ជាមួយក្ដីស្រលាញ់ដ៏សាមញ្ញតែក៏ច្បាស់លាស់ ឃើញសកម្មភាពគូនេះហើយក៏ញញឹមតាមគ្នាពេញប្រទេស

ហើយជាក់ស្ដែង James Mar-Pie បាននាំគ្នាទៅបន្ថែមភាពផ្អែមល្ហែមជាមួយដំណើរកំសាន្ដនៅហុងកុង ភ្លាមៗនោះខាងប្រុសក៏បានផុសរូបភាពគូនៅសមុទ្រ អមជាមួយប្រយោគថា “Repulse Bay” ដល់ថ្នាក់គ្រប់គ្នាលាន់មាត់ថាផ្អែមល្ហែមខ្លាំងណាស់

ចំណែកឯខាង Pie ក៏មិនចាញ់ខាងប្រុសដែរផុសរូបពីសន្លឹកជាមួយរូបភាពគួអោយស្រលាញ់ និងមានឃ្លាថា “អា….កំពុងថតរូបចាៗៗៗៗ” រឿងនេះធ្វើអោយអ្នកគាំទ្រចុចឡាយនិងខមិនច្រើនណាស់ ម្នាក់ៗប្រាប់ក្នុងន័យតែមួយថា ផ្អែមឡើងស្រមោចក៏សុំចុះចាញ់

អត្ថបទដោយ​ : នីត្តា