មែនក៏អី តួឯកប្រុសលោក Mark Prin អ្នកគាំទ្រលាន់មាត់ថាគ្មានឆ្នាំណាថាមុខអាក្រក់ទេតាំងពីតូច…

គ្មានឆ្នាំណាដែលថាមុខអាក្រក់ទេ​! អ្នកគាំទ្រលាន់មាត់សសើរតួឯកប្រុសលោក Mark Prin ហើយក្រោយពីដឹងពីប្រវត្ដិនិងឃើញរូបភាពតាំងពីនៅវ័យកុមារភាព ពេលចូលសិល្បៈ ដំបូងៗនិងរហូតមកដល់ពេលនេះមានប្រជាប្រិយភាពក្លាយជាតួឯកប្រុសល្បី ដូចជាមិនដែលឃើញថាតួឯកប្រុសលោក Mark Prin មានពេលណាថាមានមុខមាត់មិនសង្ហារត្រូវកែកុនអីនោះទេ។

តួឯកប្រុសលោក Mark Prin ត្រូវបានមិត្តអ្នកគាំទ្រគាស់កកាយរំលឹកដល់អតីតកាល និងរកមើលរូបភាពកាលពីវ័យកុមារភាពរបស់លោក។ ហើយលោក Mark ក៏ធ្វើឲអ្នកគាំទ្រលាន់មាត់សសើរថា ដូចជាមិនដែលឃើញថាមានឆ្នាំណាដែល Mark មានមុខមាត់មិនស្រស់សង្ហារនោះទេ ពីតូចឲឡើងខ្ជូតគួរឲស្រលាញ់ ពីក្មេងក៏ស្អាតសង្ហារធំឡើងរឹតតែសង្ហារថែមទៀត។ មិនត្រឹមតែសសើរនោះទេ រូបភាពវ័យកុមារភាពរបស់លោក Mark ត្រូវបានអ្នកគាំទ្រយកមកចែកចាយគ្នាមើលពេញបណ្ដាញសង្គមហើយ។ តោះមកឃើញរូបភាពខាងក្រោមនេះទាំងអស់គ្នា ដូចពាក្យគេល្បីមែនអត់?

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ