Mai Davika ស្លៀកប៊ីគីនីថតរូបនៅមាត់សមុទ្រអត់ខ្វល់អារម្មណ៍សង្សាដល់ថ្នាក់ Ter ចូលទៅខមិនថាអោយបែបេនេះ…..! មានវីដេអូ

ធ្វើអោយកើតមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម IG ក្រោយពីមានការផុសនៅក្នុង IG ឈ្មោះ @davikah ផុសរូបវាយប្រហារអារម្មណ៍ហ្វេនៗ ជាមួយរូបភាពដ៏សែនស៊ិចស៊ីបង្អួតរូបរាងតូចស្ដើងរបស់តារាសម្ដែងស្រី Mai Davika ក្នុងវ័យ 31 ឆ្នាំ

ដោយសាម៉ីខ្លួនបានចែករំលែករូបភាពដ៏សំខាន់ជាច្រើនសន្លឹកអោយថែមទាំងដាក់ថេក #Davi អ្នកដំណើរកំសាន្ដ #sonevajani #themarcompro ដែលបង្ហាញអោយឃើញពីស្ទាយតែងខ្លួនទាក់ទាញភ្នែក ទៅលេងសមុទ្រជ្រើសរើសឈុតប៊ីគីនីតូចៗមកស្លៀកថតរូប

ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ ព្រោះរឿងនេះសាម៉ីខ្លួនបានបន្ថែមដោយការបង្ហាញក្បាច់ថតរូបជាអ្នកជំនាញដើរម៉ូដ បែបនេះកាន់តែធ្វើអោយភាពស៊ិចស៊ីកើនឡើងទ្វេគុណទៅទៀត ទាំងស្អាត ទាំងផ្អែមល្ហែម ទាំងឡូយ ហើយសំខាន់គួអោយស្រលាញ់ទៀត ឃើញបែបនេះហើយហ្វេនៗឡើងភ្លេចសំលឹងមើលមុខអស់ទៅហើយ

ឃើញបែបនេះហើយសូម្បីតែម្ចាស់ចិត្តរូបសង្ហា Ter Chantwitch ត្រូវប្រញាប់ចូលមកខមិនសម្ដែងអារម្មណ៍ចំពោះម្ចាស់ចិត្តថា “អូយៗៗៗៗៗៗៗក្ដៅដល់ហើយៗៗៗៗ”

អត្ថបទដោយ : នីត្តា