តួឯកស្រី Taew ស្រស់ស្អាតនាំគូស្នេហ៍បច្ចុប្បន្នចេញក្នុងកម្មវិធី ស្វីតនោះស្វីតដៃមិនរបូតពីចង្កេះទេ….

តួឯកស្រី Taew Natapohn ស្រស់ស្អាតបណ្ដើរគូស្នេហ៍បច្ចុប្បន្នចេញមុខក្នុងកម្មវិធី មិនថាជាកម្មវិធីមង្គលការមិត្ដភក្ដិស្និទ្ធៗ ឬកម្មវិធីតារាដែលមានអ្នកកាសែតមកច្រើនៗនោះទេ​ គូនេះនៅតែស្វីតៗមិនខ្លាចនឹងបង្ហាញមុខនោះទេ មើលទៅជិតមានកម្មវិធីខ្លួនឯងដែរហើយ បើដៃនៅចង្កេះស្វីតមិនរបូតយ៉ាងនេះ។ អ្នកដែលថា ចំណងស្នេហារបស់តួឯកស្រី Taew និងហៃសូមិនបានយូរអង្វែង ត្រូវមកមើលសារថ្មីហើយ ព្រោះបច្ចុប្បន្ននេះគូនេះមានតែស្វីតទៅៗជាងមុនទៀត ជាពិសេសកម្មវិធីណាៗធំឬតូចក៏កាន់ដៃគ្នាត្រសងទៅទាំងគូដែរ។

ដោយតួឯកមានប្រជាប្រិយភាពច្រើនឆ្នាំក្នុងរឿងភាគថៃនាង Taew Natapohn បច្ចុប្បន្នកំពុងទាក់ទងមើលចិត្តគ្នាក្នុងទំនាក់ទំនងជាគូស្នេហ៍ជាមួយបុរសអ្នកជំនួញមានឈ្មោះលោក Pranai។ ចំណងស្នេហាអ្នកទាំងពីរគឺបើកចំហរ ប្រកាសទំនាក់ទំនងតាំងពីស្រលាញ់គ្នាដំបូងៗទៅណាមកណាពេញមុខពេញមាត់ ជាគូជានិច្ច។ ដោយពត៌មានចចាមអារ៉ាមថាទាំងគូបែកគ្នា ឬថាគូនេះនៅមិនយូរនោះ មិនអាចក្លាយជាការពិតទៅព្រោះបច្ចុប្បន្នគូនេះ ទៅណាមកណានៅកាន់ចង្កេះជាប់ណាស់ បង្ហាញពីភាពផ្អែមល្ហែមក្នុងជីវិតគូរបស់អ្នកទាំងពីរ នៅចាំតែថ្ងៃដែលតួឯកស្រី Taew ប្រកាសថ្ងៃរៀបការឲបានដឹងនោះទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ