ស្រលាញ់គូនេះអត់? James Ma និង Mew Nittha ត្រៀមចាប់ដៃគ្នាសម្ដែងរឿងភាគថ្មី

នេះបើយោងតាមប្រភពពត៌មាន ThaiUpdate បានប្រាប់ឲ្យដឹងថា កំលោះសង្ហារកូនកាត់ ហុងកុង លោក James Ma ត្រៀមចាប់ដៃគូជាមួយតារាស្រីរូបស្រស់ Mew Nittha ក្នុងរឿងភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍បុស្ដិលេខ ៣ ដែលមានចំណងជើងថា «Duang Tah Tee Sarm»។

នេះក៏ជាលើកទី ១ ផងដែរ ដែលតារាសម្ដែងរូបស្រស់ទាំង ២ មានឱកាសបានចាប់ដៃគូគ្នាសម្ដែងរឿង។ ក្នុងនោះផងដែរ តារាប្រុសរូបសង្ហារ James Ma ក៏បាននិយាយថាលោកពិតជារីករាយណាស់ដែរបានចាប់គូសម្ដែងជាមួយ Mew។ ចំពោះពត៌មានលម្អិតផ្សេងទៀតទាក់ទងនឹងរឿងភាគដ៏ថ្មីស្រឡាងមួយនេះក៏មិនទាន់មានការបញ្ជាក់បន្ថែមនូវឡើយ។

ប្រិយមិត្តកុំភ្លេចរង់ចាំរឿងភាគថ្មីនេះទាំងអស់គ្នាណា៕

អត្ថបទដោយ៖ ស្រីពេជ្រ