តួ​​ឯកស្រី Patricia កូនមិនទាន់បាន១ឆ្នាំទេ តែត្រលប់មកស្អាតខ្ញង់វិញហើយ រាងក៏ស្អាតស្បែកក៏ភ្លឺ…

ព្រមប្រឡូកកាងារសារជាថ្មីហើយ តួឯកស្រីនាង Patricia Good កូនតូចទើបសម្រាលមិនទាន់បានមួយឆ្នាំទេ តែកុំមើលរាងឡើងស្រឡូនឡើងស្វែលមិនចាញ់កាលពីមុននោះទេ មានតែថែរាងឡើងស្អាតស្រកគីឡូជាងមុនបានទៀតផង។ ហើយបើនិយាយពីសម្រស់ផ្ទៃមុខវិញឡើងផូរផង់ ស្បែកម៉ត់ស្រស់ស្អាតឡើងភ្លឺរលោងពីខាងក្នុងតែម្ដង មើលទៅក្រោយសម្រាលម៉ែផេតមើលថែទាំខ្លួនបានល្អណាស់ មិនបណ្ដោយនោះទេ។

ដោយតួឯកស្រីនាង Patricia Good ពេលនេះបានក្លាយជាអ្នកម្ដាយគេហើយ រូបនាងក្រោយរៀបការក៏គិតគ្នានឹងស្វាមីមានគម្រោងយកកូនតែម្ដង។ ពេលនេះកូនតូចបានសម្រាលច្រើនខែហើយ ជាកូនស្រីគួរឲស្រលាញ់មុខមាត់កាត់ទៅរកលោកឪពុកណាស់ ធ្វើឲឪពុកសប្បាយចិត្តញញឹមបិតមាត់មិនជិតទេ។ ស្វាមីរបស់តារាស្រី Patricia ក៏គឺអ្នកជំនួញល្បីឈ្មោះក្នុងប្រទេសថៃលោក Note Vises ជាត្រកូលអ្នកជំនួញច្រើនជំនាន់ជាគ្រួសារអ្នករកស៊ីមានទ្រព្យ។ សមជាភរិយារបស់អ្នកជំនួញល្បី តួឯកស្រី Patricia ពេលទៅណាមកណា តុបតែងកាយស្រស់ស្អាតលេចធ្លោរទាំងឈុតសម្លៀកបំពាក់និងគ្រឿងលម្អរកាយ ជាពិសេសសម្បុរស្បែក អ្នកគាំទ្រសសើរគ្រប់មាត់ថាស្បែក Patricia ឡើងក្លូរឡើងភ្លឺរលោង ហើយទោះទើបសម្រាលកូនរួចក៏រូបរាងស្រស់ស្អាតផងដែរ។

អត្ថបទដោយ៖ ស្រីល័ក្ខ

ប្រភព៖ Sanook