Kimberly ស្អាតលើសការបរិយាយ ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើលជាមួយឈុតតម្លៃដល់ទៅ 30 លាន……! មានវីដេអូ

ស្អាតប្លែកភ្នែកនិងទាក់ទាញពេញទាំងកម្មវិធីតែម្ដងសម្រាប់តួឯកស្រីស្អាត Kimberly Ann ដោយការប្រែកាយជានារីស្រី​ណុប​បា​ម៉ាប្រចាំឆ្នាំ 2023 ក្នុងកម្មវិធី ICONSIAM CHAO PHRAYA RIVER OF ETERNAL PROSPERITY បណ្ដែតប្រទីតស្រស់ស្អាតពិតៗសមជាព្រះម៉ែទន្លេចៅប្រាយ៉ា កាលពីយប់មិញកន្លងមកនេះ

ដោយ Kimberly បានបង្ហាញខ្លួនក្នុងសម្លៀក​បំពាក់​នាង​ណុប​ប៉ា​ម៉ា ណារី ស៊ីសាណាឡៃ សុខោទ័យថានី ដែលត្រូវបានដេរដោយសូត្រ បុរាណពីសុខោទ័យ រចនាដោយ Art Akrat បង្កើតជើងឯកឈុតតំណាងជាតិនៃឆាក Miss Grand Thailand ដែលមានតម្លៃសរុប 10 លានបាត។

ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេសាម៉ីខ្លួនបានពាក់ដោយគ្រឿងលំអជាច្រើនប្រកបជាមួយជាច្រើនទៀត គោលបំណងលើកដំកើនព្រះនាងណុប​បា​ម៉ាតំណាងអោយប្រពៃណីបណ្ដែតកន្ទោង សរុបតំលៃរួម 20 លានបាតទៀត អាចនិយាយបានថាមួយតួខ្លួន 30 លានបាតទៅហើយ ពិតជាមិនធម្មតានោះទេ

អត្ថបទដោយ : នីត្តា