Aum Patcharapa មហាស្អាតនិយាយរៀបរាប់រឿងអស់សំណើចស្ទើរតែធ្វើអោយខូចគម្រោងការរឿងធ្វើខួបកំណើតមុនថ្ងៃ! មានវីដេអូ

ប្រមូលខោអាវដាក់កាបូបធ្វើដំណើរកំសាន្ដសម្រាកលំហែកាយជាមួយក្រុមមិត្តភ័ក្ដម្ដងទៀត សម្រាប់តារាសម្ដែងស្រីស្អាតជួរមុខរបស់ប្រទេសថៃយ៉ាង Aum Patcharapa ដោយលើកនេះជ្រើសរើសទីកន្លែងដ៏ស្រស់ស្អាតគឺនៅម៉ាល់ឌីវ

ប៉ុន្ដែលើកនេះ Aum ត្រូវបានមិត្តភ័ក្ដលួចរៀបចំខួបកំណើតមុខថ្ងៃកំណត់ (5 ធ្នូ) ដោយមិនបានត្រៀមខ្លួន ហើយសាម៉ីខ្លួនស្ទើរតែធ្វើអោយគម្រោងការមួយនេះខូចអស់ទៀតផង

សាម៉ីខ្លួនបានបង្ហាញវីដេងូអមជាមួយប្រយោគថា “អគុណណាមិត្តសម្លាញ់ទាំងអស់ ជាពិសេសឆាយនិងប៉ប និយាយពីថាសម្ដែងបានល្អណាស់”

“កំឡុងពេលចេញទៅញុំបាយពេលល្ងាចនៅហាងមាត់សមុទ្រលើកដំបូង Aum មានអាឡែស៊ីស្បែក ដូច្នេះសុំច្បាស់ទៅបន្ទប់មុនសិន ប្រាប់អោយមិត្តភ័ក្ដហៅឡានមកទទួល ប៉ុន្ដែមិនឃើញឡានមកទាល់តែសោះ ទើបខ្ញុំត្រូវដើរទៅហៅឡានខ្លួនឯង” 

“ពេលមកដល់បន្ទប់ភ្លាមស្រាប់តែទាញទ្វាចូលមិនបានទៀត ដូចមិនព្រមអោយខ្ញុំចូលបន្ទប់ទាល់តែសោះ សំបោរក៏ហូរទៀតថាជិតបានចូលផ្ទះហើយ ចុងក្រោយចាប់ផ្ដើមសង្ស័យពេលនៅមុខផ្ទះប៉ប់មកទាញហើយ អាណិតតែមិត្តផ្សេងៗទៀត ដែលមិនទាន់ញុំបាយឆ្អែតត្រូវត្រលប់មកផ្ទះជាប្រញាប់ អគុណណាស់ ស្រលាញ់គ្រប់គ្នា”

អត្ថបទដោយ : នីត្តា