ជើងខ្លាំងនៅតែជើងខ្លាំង! Aum Patcharapa ស្លៀកតែប៊ីគីនីតូចមួយនេះហើយគេងបង្អួតរាងតូចច្រឡឹងនៅម៉ាឌីវពិតជាមិនអាចបរិយាយបានមែន! មានវីដេអូ

ជាដំណើរកំសាន្ដរួមមហាមិត្តដែលសប្បាយបំផុតសម្រាប់ដំណើរកំសាន្ដរបស់ Aum Patcharapa ហោះហើរទៅដល់ម៉ាឌីវដើម្បីសម្រាកលំហែកាយយ៉ាងសប្បាយៗជាមួយក្រុមមិត្តភ័ក្ដជាច្រើននាក់ទៀត ហើយខណៈពេលនោះក៏មានការធ្វើខួបកំណើតមុនថ្ងៃជូនដល់សាម៉ីខ្លួនផងដែរ

ថ្មីៗនេះ (29 វិច្ឆិកា 2023) កញ្ញា Aum បានធ្វើអោយអាកាសធាតុក្ដៅដូចបាយពុះ បន្ទាប់ពីនាងបានផុសរូបភាពស្លៀកប៊ីគីនីតូចៗបង្អួតរាងដ៏សែនស៊ិចស៊ីបង្អួតសម្រស់ក្នុងវ័យ 45 ឆ្នាំ ច្រើនតែអាយុមែនតែរឿងសម្រស់វិញគ៏មិនដែលប្រែប្រួលសោះឡើយ ចាប់តាំងពីចុងជើងដល់ចុងសក់មើលជ្រុងណាក៏រកកន្លែងទាស់មិនបានដែរ

 

ហើយនៅកន្លែងខមិន មានទាំងមិត្តភ័ក្ដនិងអ្នកគាំទ្រសុទ្ធតែរត់ត្របាញ់ជើងគ្នាចូលមកចុចឡាយនិងខមិនសរសើរពីរូបខាងលើនេះពេញទឹកពេញដីតែម្ដង

អត្ថបទដោយ : នីត្តា