តារាកំប្លែងស្រី Pat Napapa បង្ហាញចិញ្ចៀនពេជ្របានពីគូស្នេហ៍ ប្រាប់ស្នេហាលើកនេះលែងយំដូចមុន…

តាមដែលម៉ែផេតនិយាយពិតជាល្អមែន ម៉ែផេតជួបបុរសល្អហើយ! តារាសម្ដែងស្រីសំបូរវោហារ៍ក្នុងរឿងភាគថៃនាង Pat Napapa ថ្ងៃនេះក្នុងទឹកមុខញញឹមញញ៉ែមនិយាយពីជីវិតស្នេហាក្នុងពេលបច្ចុប្បន្ន នាងគិតថានាងជួបមនុស្សដែលចង់ប្រើពេលមួយជីវិតជាមួយហើយ គិតៗទៅសង្សារម្នាក់នេះធ្វើឲនាងរីករាយច្រើនជាងទឹកភ្នែកក្នុងកំឡុងពេលទាក់ទងគ្នាកន្លងមកនេះ។

តារាស្រីនាង Pat Panapa បង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញក្ដីរំភើបនិងរីករាយទទួលបានចិញ្ចៀនពេជ្រគ្រាប់ធំបញ្ចាំចិត្តពីគូស្នេហ៍ ហើយក្រោយពីព្រមទទួលចិញ្ចៀនពីគូស្នេហ៍រួចមក Pat ក៏និយាយពីពាក្យក្នុងចិត្តទៅកាន់គូស្នេហ៍ផងដែរ។ ដោយ Pat បានឲដឹងផងដែរថា កន្លងមកខ្ញុំតែងតែប្រាប់គេ(គូស្នេហ៍) ថាគេនៅក្មេងជាងខ្ញុំ គេនៅមានអនាគតវែងឆ្ងាយ មិនគួរមករវល់ទាក់ទងជាមួយមនុស្សមានធ្លាប់រៀបការមានកូនរួចនិងមានបន្ទុកគ្រួសារច្រើនដូចជាខ្ញុំនោះទេ។ តែងគេនៅតែនៅក្បែរនៅជាមួយពេលនេះបានពីរឆ្នាំហើយ គេបង្ហាញឲឃើញថាគេមានភាពស្មោះត្រង់ និងពេញចិត្តជាមួយការជ្រើសរើសរបស់គេ។ រយះពេល២ឆ្នាំកន្លងមកនេះ Pat សង្កេតឃើញថាខ្លួនឯងសើចច្រើនជាងយំ ហេតុអ្វីក៏ទំនាក់ទំនងមុនៗនាងតែងតែសោកសៅនិងជាអ្នកយំច្រើន ទើបតែមកចាប់អារម្មណ៍ថា២ឆ្នាំនេះនាងមិនដែលមានរឿងត្រូវយំត្រូវពិបាកចិត្តព្រោះតែស្នេហា ហើយនេះក៏ព្រោះតែគេ។ រូបនាងមិនស្រម៉ៃចង់បានប្ដីជាអ្នកមានទេ ព្រោះខ្លួនឯងក៏មានសមត្ថភាពអាចធ្វើការបាន សុំត្រឹមអ្នកមើលថែទាំចិត្តឲល្អដូចពេលនេះគឺល្អគ្រប់គ្រាន់ហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ