តួឯកស្រីជំនាន់ក្រោយ? នៅចាំនាងតូចប៉ៅ ប៉ៅកូនស្រី Gubgibទេ ធំបាត់ហើយស្រស់ស្អាតទៀត…

ធំលឿនម្លេះកូន ថែមធំហើយមុខមាត់ក៏ស្អាតបាតទៀត! នៅចាំនាងតូច ប៉ៅ ប៉ៅ កូនស្រីរបស់តារាស្រី Gubgib Sumonthip និងតួឯកប្រុសលោក Bie Kpn ទេ ក្មេងតូចទារកកាលពីថ្ងៃមុនពេលនេះលូតលាស់ពេញវ័យក្លាយជាក្មេងជំទង់ហើយ ថែមមុខមាត់រូបសម្រស់នេះក៏លេចធ្លោរមានទម្រង់ អ្នកគាំទ្រនាំគ្នានិយាយគ្រប់មាត់ហើយថានេះគឺជាអនាគតតួឯកស្រីរះថ្មីក្នុងសិល្បៈថៃហើយ ចាំតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះអាចបានឃើញ ប៉ៅប៉ៅតូចរបស់ម៉ែៗអាចលេងជាតួឯកស្រីក្នុងរឿងភាគបានហើយ។

ដោយតារាស្រីនាង​ Gubgib និងលោក Bie Kpn ក្រោយពីរៀបការសាងជីវិតគ្រួសារជាមួយគ្នាមក បានមានកូនស្រីខ្ជូតៗគួរឲស្រលាញ់ពីរនាក់ កូនស្រីច្បងគឺប៉ៅ ប៉ៅ។ គ្រួសារនេះតែងបង្ហោះរូបភាពក្នុងបណ្ដាញសង្គមបង្ហាញពីសកម្មភាពខ្លះៗក្នុងគ្រួសារ ជាគ្រួសារតារាដែលមានសុភមង្គលមានអ្នកគាំទ្រជាច្រើនស្រលាញ់ពេញចិត្តតាំងពីថ្ងៃកូនទីមួយសម្រាលរហូតមកដល់បច្ចុប្បន្ន។ ពេលនេះនាងតូចប៉ៅ ប៉ៅ ដែលតែងត្រូវបានមហាជនស្រលាញ់តាមដាននោះ ពេលនេះធំបាត់ហើយ ថែមតែងកាយក៏ខ្ជូតៗតាមវ័យផងដែរ។​ មិនដឹងថានៅថ្ងៃអនាគត ប៉ៅប៉ៅតូច នឹងជ្រើសរើសដើរលើវិថីសិល្បៈដូចជាឪពុកម្ដាយដែរឬយ៉ាងណាទេ តែអ្នកគាំទ្រសសើរពីមុខមាត់នាងតូចបាត់ហើយ បើធ្វើជាតារាដែរនោះសម្រស់នេះធ្វើតូចស្រីបានណាកូន។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ