ដើម្បីសុខភាពក្រុមគ្រួសារតួឯកប្រុសលោក Weir Sukllawat មានប្រាក់ហើយក៏មិនទិញគ្រប់យ៉ាងដែរ រូបលោកតែងបង្ហោះរូបភាពក្នុងបណ្ដាញសង្គមជាញឹកញាប់ បង្ហាញពីសកម្មភាពនៅសួនក្បែរផ្ទះ។ ដោយលោក Weir ជ្រើសរើសសង់ផ្ទះនៅដីវាលនិងទុកទីធ្លារដាំដំណាំបង្កើតជាសួនបន្លែ សួនដំណាំហូបផ្លែក្រោយផ្ទះ ទុកដាំស្លរទុកហូបខ្លួនឯងដើម្បីសុវត្ដិភាពកូនតូចរបស់លោកពេលទទួលទាន។
ដោយតួឯកប្រុសលោក Weir Sukollawat ពេលនេះមិនមែននៅខ្លួនមួយទៀតទេ ក្លាយជាស្វាមីគេក្លាយជាឪពុកគេហើយ។ លោក Weir បានរៀបការជាមួយនារីមិនមែនអ្នកសិល្បៈម្នាក់ឈ្មោះវិកគី និងបានយកកូនភ្លាមៗក្រោយរៀបការរួចដូចបំណងដែលគ្រោងទុកផងដែរ។ អ្នកទាំងពីរបានកូនស្រីតូចគួរឲស្រលាញ់ម្នាក់ ធ្វើឲលោក Weir លង់ស្រលាញកូនតូចរបស់លោកណាស់ ពេលទៅធ្វើកាងារថតរឿងចប់ពេលណាក៏ត្រលប់មកផ្ទះវិញភ្លាមៗផងដែរ។ ចំណែកគេហដ្ឋានវិញក៏សង់នៅកន្លែងដែលមានទីធ្លារធំទូលាយនៅជាមួយធម្មជាតិ និងបានដាំដុះដំណាំដាំហូបខ្លួនឯងពេញបរវេណផ្ទះផងដែរ។ ក្រៅពីសួនបន្លែតូចៗនៅផ្ទះលោក Weir ក៏ជាម្ចាស់ចំការធុរេនដ៏ធំមួយកន្លែង ព្រោះរូបលោកបានទិញដីចំការធុរេនដាំរួចក្រៅពីទុកហូបក៏បានទុកលក់ថែមទៀត។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ