រាបៗតែបញ្ចេញ! តួឯកស្រីរូបស្អាតមាប្រជាប្រិយភាពក្នុងរឿងភាគថៃ Mai Davika មិនចាំបាច់ធ្វើឲដើមទ្រូងខ្លួនឯងធំតាមសម័យនិយមនោះទេ រូបនាងថ្វីត្បិតតែមានលុយគ្រប់គ្រាន់អាចវះកាត់កែដើមទ្រូងបានធំស្អាតមូលខ្លំបានទាំងក្នុងប្រទេសក្រៅប្រទេស តែMai មិនធ្វើទេ Mai ស្រលាញ់បែបនេះ ស្រលាញ់បែបរាបៗតែក៏ចូលចិត្តតុបតែងកាយស៊ិចស៊ីក្នុងឈុតស្លៀកបំពាក់វាលៗ ហើយនេះគឺជាហ្វេសិនតែងកាយរបស់តួឯកស្រី Mai Davika។
ដោយតួឯកស្រី Mai Davika ក្រោយពីមានប្រជាប្រិយភាពក្នុងវិស័យការសម្ដែងទន្ទឹមនឹងមានភាពល្បីល្បាញក៏មានពត៌មានចចាមអារ៉ាមពីរឿងមុខមាត់រូបសម្រស់នាងមកជាមួយរហូតដែរ។ ដោយមានពត៌មានលេចលឺថា Mai ស្រស់ស្អាតសម្រស់ភ្នែកធំៗនេះព្រោះតែវះកាត់កែកុន ហើយ Mai ក៏ធ្លាប់ធ្វើការបកស្រាយហើយផងដែរ។ ដោយតារាស្រី Mai បានឲដឹងផងដែរថា រូបនាងមិនបានធ្វើការវះកាត់ទេ ពីមុនមកធ្លាប់តែពត់ធ្មេញធ្វើឲទម្រង់មុខប្រែប្រួលខ្លះ ហើយក៏អាចមកពីនាងស្រកគីឡូជាងពីមុនផងដែរទើបមើលទៅខុសមុន។ ហើយសូម្បីតែរឿងសម្រស់ដើមទ្រូងមានអ្នកណែនាំឲរូបនាងទៅវះកាត់ទៅធ្វើច្រើននាក់ហើយ តែ Mai មិនកែ Mai ស្រលាញ់បែបនេះ តែក៏ចូលចិត្តក្នុងតុបតែងខ្លួនជាមួយឈុតវាលៗហើយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ