Baifern លង់និង Nine ខ្លាំងណាស់ព្រោះមើលតែ caption ក៏ដឹងថានឹកគេកម្រិតណាដែរគ្រាន់តែមាត់រឹងមិនព្រមនិយាយពាក្យថានឹក! មានរូបភាព

ហោះហើរឆ្លងអាកាសទៅសម្រាកលំហែរកាយយ៉ាងសប្បាយៗនៅក្រៅប្រទេស សម្រាប់តួឯកប្រុសរូបសង្ហា Nine Naphat ដោយជាក់ស្ដែងបានទៅស្រូបយកខ្យល់អាកាសត្រជាក់ៗនៅប្រទេសជប៉ុន

ប៉ុន្ដែមើលទៅ Nine ទៅមិនទាន់បានប៉ុន្មានថ្ងៃផង ខាងម្ចាស់ចិត្តស្រីស្អាត Baifern Pimchanok ក៏ប្រញាប់តាមអោយត្រលប់មកវិញ ដោយខាងស្រីផុសនៅក្នុង IG story ជារូបភាពវីដេអូខលអមជាមួយពាក្យថា “ត្រលប់មកវិញបាននៅ?” 

រឿងនេះធ្វើអោយហ្វេនៗនាំគ្នាបង្អាប់ពេញប្រទេសតែម្ដង ថ្វីត្បិតតែមិននិយាយពាក្យថានឹក តែក៏អាចយល់បានថានឹកគម្រិតណាដែរ ព្រោះខាងប្រុសទៅមិនទាន់បានប៉ុន្មានថ្ងៃផងហៅគេអោយត្រលប់មកវិញទៅហើយ

អត្ថបទដោយ : នីត្តា