Chompoo ហួសចិត្តឃើញកូនស្រី Gale ទៅណាមកណាឃើញតែស្លៀកឈុតមួយនេះធ្វើដូចម៉ាក់ប៉ាខ្វះលុយទិញខោអាវអោយ……! មានវីដេអូ

ចង់ស្លៀកឈុតអ្វីក៏ឃើញគួអោយស្រលាញ់ទាំងអស់សម្រាប់អូន Gale​ កូនពៅរបស់ Chompoo Araya និង Knot Wisarut ជាពិសេសបានស្លៀកឈុតគូជាមួយម៉ាក់ៗកាន់តែគួអោយស្រលាញ់ទៅទៀត

ហើយរូបភាពគួអោយស្រលាញ់ក៏មានថ្មីមកទៀតដែរខណៈពេលដែលអូន Gale​ ស្លៀកឈុតគេង តែមានបូរចង់ក្បាលយ៉ាងធំ អមជាមួយនិងប្រយោគអ្នកម្ដាយសរសេរបង្អាប់កូនស្រីថា “ឈុតដេកឈុតដើរ ឈុតតែមួយ”

រូបភាពនេះនាងតូចបានធ្វើអោយអ្នកស្រលាញ់ក្មេងកាន់ទេលង់ខ្លាំងឡើង ព្រោះតែភាពគួអោយស្រលាញ់របស់នាង នរណាៗក៏ចង់បានកូនដូចអូនតូចដែរស្អាតហើយឆ្លាតគួអោយស្រលាញ់ទៀត

អត្ថបទដោយ : នីត្តា