ប្លែកភ្នែកណាស់! មាស សុខសោភា តុបតែងខ្លួនជាកូនក្រមុំឥណ្ឌាស្រស់ស្អាតខ្លាំងណាស់!(មានរូបភាព)

ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង មាស សុខសោភា តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈបទចម្រៀងថ្មីៗនេះ និងការតុបតែងខ្លួនរបស់អ្នកនាងផ្ទាល់នោះទេ។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលគ្រប់គ្នាបានឃើញអ្នកនាង គ្រងឈុតកូនក្រមុំបែបប្រពៃណីឥណ្ឌាមើលទៅពិតជាប្លែក និងស្រស់ស្អាតខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរពីរូបសម្រស់របស់តារាស្រីរូបនេះ ទោះបីជាបច្ចុប្បន្នអ្នកនាងមានវ័យច្រើនបន្ដិចក៏ពិតមែន តែពេលតុតតែងខ្លួន បែបណាក៏មើលទៅនៅតែស្រស់ស្អាតខ្លាំងដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី