តួឯកស្រី Baifern មានគូប្រជែងហើយ បវរកញ្ញាស្រីលំដាប់ពិភពលោកប្រាប់ថាចូលចិត្ដបុរសដូចNaphat…

នោះឬមួយតួឯកស្រី Baifern មានគូប្រជែងហើយ? លំដាប់មិនធម្មតាសុទ្ធតែជាស្រីស្អាតលំដាប់ពិភពលោកមានតំណែងមកអះអាងទៀត! មុននេះបន្ដិចបវរកញ្ញាស្រស់ស្អាតទើបទទួលបានដំណែងពីការប្រកួតវេទីបវរកញ្ញាពិភពលោក Miss Universe ថ្មីៗ បវរកញ្ញាស្រីនាង Anntonia Porsild បានឲដឹងថាតារាប្រុសលោក Naphat Siangsomboon គឺជាប្រភេទបុរសដែលនាងពេញចិត្ត ចូលចិត្តទាំងអត្ដចរិកសុភាពបុរសរបស់ Naphat និងចូលចិត្តពីមុខមាត់ស្អាតសង្ហាររបស់លោកផងដែរ។

តារាប្រុសលោក Naphat Siangsomboon ពិតជាសង្ហារមិនធម្មតានោះទេ មានអ្នកមកសារភាពថាចូលចិត្តទាំងក្នុងសិល្បៈនិងក្រៅរង្វង់សិល្បៈ ពេលនេះថែមអ្នកពេញចិត្ដរូបលោកម្នាក់ទៀតហើយ។ថ្មីៗនេះក្នុងការសម្ភាសន៍មួយរបស់បវរកញ្ញាជាប់ថ្មី  Anntonia Porsild រូបនាងបានឆ្លើយប្រាប់ពីប្រភេទបុរសដែលនាងពេញចិត្តហើយលើកយកឈ្មោះតារាប្រុសលោក Naphat Siangsomboon មកបង្ហាញថាជាប្រភេទបុរសដែលពេញចិត្តទាំងមុខមាត់និងអត្ដចរិក។ ដោយបវរកញ្ញាស្រីនាង Anntonia Porsild ក្នុងការប្រកួតវេទីកាបវរកញ្ញាចក្រវាល Miss Universe កាលពីថ្មីៗនេះរូបនាងបានទៅប្រកួតតំណាងឲប្រទេសថៃនិងទទួលបានជ័យលាភីលំដាប់លេខ២។ ធ្វើឲការវិលត្រលប់មកទឹកដីថៃវិញក្រោយចប់ការប្រកួតរបស់នាង មានអ្នកគាំទ្រនិងមហាជនជាច្រើនមកអបអរសាទរនិងចាំទទួលនាង Anntonia Porsild ផងដែរ។

After Footer (Active) - damrei Mr1 Zone2

កំពុងទទួលបានប្រជាប្រិយភាពបវរកញ្ញារូបស្អាតលំដាប់ប្រទេសនិងបានលំដាប់លេខ២របស់ពិភពលោករូបនេះ ត្រូវបានមហាជនសួរនាំចង់ដឹងពីប្រភេទបុរសដែលនាងពេញចិត្។ ស្រាប់តែចម្លើយរបស់ Anntonia Porsild ធ្វើឲអ្នកគាំទ្រស្រៀវខ្នងជំនួសតួឯកស្រី Baifern Pimchanok ហើយ ព្រោះចម្លើយនោះគឺតារាប្រុសលោក Naphat Siangsomboon។ តែយ៉ាងណាក៏ដោយនេះគ្រាន់តែជាការឩទាហរណ៍ប្រាប់លក្ខណះប្រភេទបុរសដែលនាងពេញចិត្តទេ មិនមែនបានន័យថាត្រូវតែជាលោក Naphat នោះឡើយ។ ណាមួយពេលនេះអ្នកណាៗក៏ដឹងលោក Naphat កំពុងតែមានចំណងស្នេហាយ៉ាងផ្អែមល្ហែមណាស់ជាមួយតួឯកស្រី Baifern ថែម Baifern ជានារីដែល Naphat លង់ស្រលាញ់យូរហើយថែមទៀតផង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ