នរណាមិនលង់! Sunny លេងទឹកមុខស្មើៗបែបនេះមើលទៅស្អាតសង្ហាខ្លាំងណាស់!(មានរូបច្រើន)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយតារាសម្ដែងថៃល្បីឈ្មោះលោក Sunny Suwanmethanon ដែលតែងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈការសម្ដែងរឿង និងពិសេសនោះមុខមាត់ដ៏ស្រស់សង្ហាពីធម្មជាតិរបស់លោកផ្ទាល់នេះតែម្ដង។

ដោយឡែកថ្មីៗនេះ ហ្វេនៗជាច្រើនបាននាំគ្នាចាប់អារម្មណ៍ពីរូបភាបជាច្រើនសន្លឹករបស់តារាប្រុសរូបនេះ នៅពេលដែលលោកធ្វើទឹកមុខស្មើៗថតរូប មើលទៅពិតជាស្រស់ស្អាត និងសង្ហាខ្លាំងណាស់ ធ្វើឲ្យហ្វេនៗជាពិសេសនារីៗឃើញហើយមិនលង់ស្រលាញ់មិនបាននោះទេ។

គួរបញ្ជាក់ផងដែរថា ភាគច្រើនរូបភាពថតម៉ូតរបស់តារាប្រុសរូបនេះ ពុំសូវឃើញលោកញញឹមនោះទេ ពោលគឺធ្វើទឹកមុខស្ងួត បែបស្មើៗ តែទាក់ទាញខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី