តួឯកប្រុសលោក Nadech ត្រូវបានគេថាគំរិះក្រោយដឹងចំនួនលុយចងដៃមង្គលការ Mark និងKimberly…

គេមិត្តសម្លាញ់គ្នាទេ! ទៀតហើយអត់ចប់ទេ អស់ពីតួឯកស្រី Yaya Urassaya ត្រូវបានគេរិះគន់រឿងស្លៀករ៉ូបខ្មៅទៅមង្គលការរបស់មិត្តសម្លាញ់ Mark Prin និង Kimberly ពេលនេះតួឯកប្រុស Nadech Kugimiya កំពុងរងការរិះគន់វិញម្ដងព្រោះតែការលេងសើច។  ដោយតារាប្រុសលោក Nadech រងការរិះគន់មានការនិយាយពីមាត់មួយទៅមាត់មួយក្នុងបណ្ដាញសង្គមថា Nadech លេងសើចឬបន្លំ ខ្លះថារូបលោកគំរិះការគេទាំងមូលចងដៃមួយរយ ដូចជាលេងសើចខុសរឿងហើយ។

តួឯកប្រុសលោក Nadech Kugimiya រងការរិះគន់ថាគំរិះ ក៏ព្រោះតែនៅពេលថ្មីៗនេះក្នុងកិច្ចសម្ភាសន៍មួយលោក Nadech បានប្រាប់ពីចំនួនទឹកប្រាក់ដែលរូបលោកចងដៃថ្ងៃមង្គលការមិត្តសម្លាញ់ Mark Prin និង Kimberly។ លោក Nadech ប្រាប់ថាលោកចងដៃតែមួយរយទេដាក់ក្នុងស្រោមសំបុត្រ លេងជាមួយ Mark មួយក្បាច់ ហើយថ្ងៃការរបស់រូបលោក និង Yaya មិត្តសម្លាញ់ទាំងពីរអាចសងសឹកលេងសើចជាមួយលោកវិញបានដូចគ្នាអត់ប្រកាន់ទេ។ មិត្តភក្ដិគេមិនប្រកាន់ទេ ប្រកាន់តែអ្នកក្រៅ ពេលនេះបានចែកចាយនិងរិះគន់តួឯកប្រុសលោក Nadech ក្នុងបណ្ដាញសង្គម ធ្វើឲអ្នកគាំទ្រលោក Nadech ទ្រាំមិនបានចេញមកឆ្លើយតបជំនួសហើយ។ មានដឹងអត់ Nadech Yaya និង Mark Kimberly គេស្និទ្ធស្នាលគ្នាខ្លាំងប៉ុណ្ណា គេមិនត្រឹមតែមិត្តអ្នកអានធ្វើការជាមួយទេ គេទាំងបួននាក់ជាមិត្តសម្លាញ់ជិតស្និទ្ធ។ គ្រាន់តែថ្ងៃ Mark សុំ Kimberly រៀបការ Nadech ក៏ទិញសំបុត្រយន្ដហោះ ហោះទៅស្រុកក្រៅចូលរួម surprise គ្នាដែរ នៅថ្ងៃរៀបការនៅអ៊ីតាលីទៀត Nadech និង Yaya ក៏ទៅចូលរួម ដូចជាសមាជិកគ្រួសារ គេចងដៃគ្នាតិចតែគេអាចនឹងឲកាដូរធំៗដល់គ្នា ឈប់ដ្រាម៉ារឿងមិត្តជិតស្និទ្ធគេទៅ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ