ពីររឿងហើយមិនមែនជាតួឯកស្រីទេតែសម្រស់លេចធ្លោរណាស់ អ្នកទស្សនាសួរពីតារាស្រីដួងនេះ…

តារាស្រីដួងនេះជាអ្នកណា?ឈ្មោះអីដែរ? អ្នកទស្សនាចាប់ផ្ដើមចង់ដឹងសួរនាំពីឈ្មោះពិតរបស់តួអង្គរាមក្នុងរឿងបុព្វេសន្និវាសភាគ២ហើយ ក្រោយពីឃើញមុខមាត់រូបសម្រស់ស្រស់ស្អាតលេចធ្លោរក្នុងរឿងទោះមិនបានសម្ដែងជាតួឯកស្រីក៏ដោយ ថែមឃើញពីររឿងហើយដែលរូបនាងរួមសម្ដែងជាមួយតួឯកស្រី Bella Ranee ទាំងក្នុងរឿងអន្លង់កម្មនិងរឿងបុព្វេសន្និវាសភាគ២នេះ។

ដោយអ្នកសម្ដែងស្រីតួអង្គរាមក្នុងរឿងបុព្វេសន្និវាសភាគ២ដួងនេះមានឈ្មោះពិតថា Yiiwha Preeyakarn ហើយរូបនាងក៏មិនមានជាតារាដួងថ្មីនោះទេបានប្រឡូក្នុងវិស័យការសម្ដែងនេះមកជាច្រើនឆ្នាំហើយផងដែរ។ រូបនាងឈានជើងចូលសិល្បៈតាមរយះវេទីការកាប្រកួតបវរកញ្ញា Miss Gossip Girls 2012 និងបានក្លាយជាតារាសម្ដែងស្រីក្នុងរឿងភាគបន្ដបន្ទាប់ និងមកលេចធ្លោរទទួលបានការចាប់អារម្មណ៍ក្នុងរឿងអន្លង់កម្ម និងរឿងបុព្វេរសន្និវាសភាគ២នេះ។ តាមពិតទៅ Yiiwha Preeyakarn ឆ្នាំនេះមានអាយុរ៣១ឆ្នាំហើយ តែអាចលេងជាតួអង្គរាមក្នុងវ័យ១៦បានយ៉ាងស្រស់ស្អាតសាកសម រហូតទទួលបានការគាំទ្រផងដែរ ថែមអ្នកគាំទ្រចង់ឃើញនាងក្នុងការក្លាយជាតួឯកស្រីក្នុងរឿងភាគថ្មីៗទៀតផង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ