Ken Phupoom ទីបំផុតធ្វើបានសម្រេចហើយ! ប្រាប់ពីបទពិសោធន៍ក្នុងការទៅរស់នៅប្រទេសអង់គ្លេសដើម្បីធ្វើរឿងនេះ! មានរូបភាព

តារាសម្ដែងកំពូលសង្ហា Ken Phupoom ធ្វើអោយហ្វេនៗនឹករលឹកជាខ្លាំងដែរម្ដងសម្រាប់ការអាក់ខានសម្ដែងរឿងជាយូរ ព្រោះសាម៉ីខ្លួនចាប់អារម្មណ៍នឹងធម្មជាតិ និងសម្រេចចិត្តចូលប្រឡូកក្នុងអាជីវកម្មដាំរុក្ខជាតិយ៉ាងពេញទំហឹង រហូតមនុស្សជាច្រើនបានចាត់ទុកគាត់ថាជាគ្រូបង្ហាត់ម្នាក់ដ៏មានជំនាញរឿងរុក្ខជាតិ

ក្រៅពីនេះ Ken បានទៅបន្ថែមចំណេះដឹងខាងផ្នែកភាសាអោយខ្លួនឯងផងដែរ ដោយការហោះហើរទៅប្រទេសអង់គ្លេសហើយប្រើជីវិតជាអ្នកសិក្សាម្ដងទៀត អាចនិយាយបានថាមានការតាំងចិត្តនិងគោលដៅច្បាស់លាស់ណាស់

ហើយ​ឆ្នាំ​នេះ Ken Phupoom បាន​ត្រឡប់​ទៅ​សិក្សា​នៅ​ទីក្រុង​ឡុងដ៍ ហើយ​រស់នៅ​ជា​និស្សិត​អង់គ្លេស​ម្ដង​ទៀត។ ដែលគាត់បានសរសេរនៅក្នុង caption ថា: “បន្ទាប់ពីសិក្សាបាន 3 ខែ ឆ្នាំនេះទទួលបានបទពិសោធន៍ដ៏ល្អមួយទៀតហើយ ការរៀនសូត្រយល់ថាមានភាពរីកចម្រើនឡើង ការយល់ពីខ្លួនឯងក៏ល្អប្រសើរ ការសម្រេចចិត្តក៏ល្អ ជាច្រើនលើកច្រើនសារដែលមានអ្នកសួរខ្ញុំថាធ្វើបែបនិងហើយបានអីត្រលប់មកវិញ ចង់ប្រាប់ថាវាបានច្រើនណាស់ច្រើនជាងអ្វីដែលយើងគិតទុកទៅទៀត មិនសាកល្បងគឺមិនដឹងនោះទេ បទពិសោធន៍ទទួលបានតាមរយៈភ្នែកតែម្យ៉ាងមិនបានទេ ត្រូវចេញទៅជួបផ្ទាល់ដោយខ្លួនឯង 3ខែនេះពិតជាមានមោទនភាពណាស់ @bell_english @rhythm_abroad”

អត្ថបទដោយ : នីត្តា