អ្នកណាថាគូនេះទៅមុខមិនរួចទៀត មកដល់ពេលនេះច្រើនខែហើយនៅតែផ្អែមល្ហែម ថែមទាំងរឹតបង្ហាញពីទំនាក់ទំនងស្នេហានៅក្នុងបណ្ដាញសង្គមផងដែរ។ តួឯកស្រីជើងចាស់ក្នុងរឿងភាគថៃនាង Ploy Chermarn ពេលនេះកំពុងមានចំណងស្នេហាបើកចំហរនិងផ្អែមល្ហែមជាមួយតារាចម្រៀងប្រុសលោក Toong Twopee គូនេះមិនស្ងាត់ទេ ថ្ងៃនេះមានរូបគូមកបង្ហោះបង្ហាញក្ដីស្រលាញ់ទៀតហើយ។
ដោយរូបភាពគូរបស់តួឯកស្រី Ploy និងលោក Toong កំពុងរៀបចំញុាំអាហារផ្អែមល្ហែមរូបនេះ គឺជាការបង្ហោះក្នុងបណ្ដាញសង្គមដោយលោក Toong ផ្ទាល់ ហើយនេះក៏ជាលើកទី១ផងដែរ ដែលរូបលោកបង្ហោះរូបគូជាមួយ Ploy។ រាល់លើករូបគូផ្សេងៗតែងបង្ហោះដោយតួឯកស្រី Ploy រហូតធ្វើឲខាងស្រីអន់ចិត្តងរមិនបង្ហោះរូបគូច្រើនអាទិត្យ ធ្វើឲមានការយល់ច្រលំថាទាំងគូបែកគ្នាហើយ។ ការពិតគូនេះមិនទាន់បែកនោះទេ ថ្មីៗនេះលោក Toong បានបង្ហោះរូបជាមួយតួឯកស្រី Ploy ហើយ ជារូបគូទី១របស់អ្នកទាំងពីរក្នុងបណ្ដាញសង្គមរបស់ Toong ធ្វើឲតារាស្រី Ploy ឃើញហើយក៏ប្រញាប់ចូលមក Comment ថា I Love U ផងដែរ។ និងមានអ្នកគាំទ្រជាច្រើនចូលមក Comment ជូនពរចំណងស្នេហាលើកនេះរបស់អ្នកទាំងពីរឲសមបំណង និងកុំឲខកចិត្តដូចលើកមុនៗទៀត ព្រោះកន្លងមកលោក Toong និង Ploy សុទ្ធតែធ្លាប់ខកស្នេហ៍រួចមកហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ