តួឯកស្រី Yaya ក្លាយជាតារាហូលីវ៉ូតហើយជាមួយភាពយន្ដថ្មី សម្ដែងរួមតួឯកប្រុសល្បីMichele Morrone

តួឯកស្រី Yaya Urassaya ឈានជើងក្លាយជាតួឯកស្រីអន្ដរជាតិហើយពេលលនេះ ដោយរូបនាងកំពុងតែមានភាពយន្ដហូលីវ៉ូតនិងបានក្លាយជាតួឯកស្រីនៅក្នុងរឿង ហើយក៏មានការចូលរួមសម្ដែងជាមួយតារាហូលីវ៉ូតល្បីៗជាច្រើនរូបទៀតផងដែរ។ នេះជាលើកទី១ស្រាប់ Yaya ដែលបានលេងរឿងខ្នាតធំហូលីវ៉ូត ហើយក៏ជាជំហានដំបូងសម្រាប់ Yaya លើឆាកភាពយន្ដអន្ដរជាតិនិងបន្ដក្នុងភាពយន្ដក្រោយៗទៀតផងដែរ។

ភាពយន្ដហូលីវ៉ូតដែលតួឯកស្រី Yaya Urassaya កំពុងថតរឿងនេះមានចំណងជើងថា Home Sweet Home Rebirth ដោយ Yaya ជាតួឯកស្រីក្នុងរឿងនិងសម្ដែងជាតួអង្គអ្នកម្ដាយគេ ហើយក៏មានតារាហូលីវ៉ូតលោក Michele Morrone ជាតួឯកប្រុសនៅក្នុងរឿងនេះ ហើយភាពយន្ដ Home Sweet Home Rebirth ជាស្នាដៃដឹកនាំរឿងដោយ Steffen Hackerនិង Alexander Kiesl ផងដែរ។ ក្រោយប្រកាសថា Yaya Urassaya ជាតួឯកស្រីក្នុងរឿង មានអ្នកគាំទ្រជាច្រើនពេញចិត្តនិងចង់ឃើញ Yaya លើឆាកអន្ដរជាតិក្នុងភាពយន្ដហូលីវ៉ូតក្រោយៗទៀត ហើយក៏ជឿជាក់លើសមត្ថភាពនិងរូបសម្រស់របស់ Yaya ដែរថាសាកសមនឹងភាពយន្ដហូលីវ៉ូតអាចឈានជើងសាងឈ្មោះល្បីក្នុងវិថីនេះដោយមិនមានបញ្ហានោះទេ។ ចាំមើលថាកម្មវិធីអូស្កាភាពយន្ដហូលីវ៉ូតលើកក្រោយនេះមានវត្ដមាន តួឯកស្រី Yaya Urassaya ចូលរួមដែរឬយ៉ាងណា?

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ