នរណាមិនច្រណែន! បើ Gubgip លេងនិយាយអួតក្ដែងៗថាស្វាមីរបស់ខ្លួនគឺជាមនុស្សបែបនេះ!

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃពិធីការិនីថៃស្រីល្បីឈ្មោះអ្នកនាង Gubgip បានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនច្រណែននិងជីវិតគ្រួសារដ៏មានសុភមង្គលរបស់អ្នកនាង ព្រោះតែបានស្វាមីដែលចេះយល់ចិត្ត និងកូនស្រីដ៏គួរឲ្យស្រលាញ់មួយរូបទៀត។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះផងដែរ ពិធីការិនីស្រីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនលួចច្រណែននាងថែមទៀត ព្រោះតែនាងបាននិយាយប្រកាសក្ដែងៗថា ស្វាមីរបស់ខ្លួនគឺជា លោកប៉ា​ ​និង​ ​ជា​ស្វាមី​ដ៏​ល្អ​បំផុត​នៅ​លើ​លោក​នេះ។

ក្រោយពេលលឺបែបនេះ អ្នកគាំទ្រនិងមហាជនជាច្រើន រំភើបចិត្ត និងលួចច្រណែនតារាស្រីរូបនេះ ដែលទទួលបានស្វាមីដ៏ល្អបែបនេះចូលមកក្នុងជីវិត៕

អត្ថបទដោយ៖សុីវលី