ចឹងៗអីមិនអោយ Chompoo ការពារយ៉ាងម៉េច បើស្វាមីរូបសង្ហា Knott Wisarut ថតរូបនៅមុខឡានទំនើប Lamborghini ជះភាពសង្ហាជាងអ្នកបង្ហាញម៉ូដជំនាញទៅទៀត! មានរូបភាព

ធ្វើអោយមានការអស់សំណើចជាខ្លាំង សម្រាប់ Knott Wisarut ស្វាមីរបស់តារាសម្ដែងស្រីកំពូលល្បីឈ្មោះរបស់ Chompoo Araya និងជាលោកប៉ាដ៏សែនកក់ក្ដៅរបស់ Shayfa-Phayu និងអូន Gale ព្រោះតែភាពសង្ហារបស់លោកប៉ាបានជះធ្លាយតាមរយៈកញ្ចក់ទូរស័ព្ទមកដល់ខាងក្រៅ

ជាមួយរូបភាពជាក់ស្ដែងដែល Knott ផុសនៅក្នុង IG ផ្ទាល់ខ្លួនជាមួយប្រយោគថា “ប៉ាថា…….ប៉ាទៅអាចទៅរួច” ប៉ា Knott មួយឈុតនេះពិតជាសង្ហាមែន ថតរូបជាមួយឡាន Lamborghini លើកនេះប្រហែលជាមិនមែនមកលេងៗនោះទេ ហើយសង្ហាហួសថ្លែង ជាពិសេសរូបកន្លែងពាក់អាវបញ្ចេញសាច់ដុំ ពិតជាគួអោយខ្នាញ់ខ្លាំងណាស់ប៉ាៗ

After Footer (Active) - damrei Mr1 Zone2

គ្រាន់តែរូបភាពមិនប៉ុន្មានសន្លឹកសោះទាញយកចំនួនអ្នកឡាយរាប់សែនតែម្ដង ហើយជាពិសេសនៅខាងក្រោមរូបពេញទៅដោយខមិនរបស់អ្នកគាំទ្រ ម្នាក់ៗសុទ្ធតែចូលមកសរសើរប៉ាៗថាសង្ហាមិនដាច់ពីមាត់ បើបែបនេះមិនដឹងថាលើកក្រោយបានឃើញទៀតអត់ទេ ព្រោះប្រហែលជាម៉ាក់ៗលែងអោយផុសហើយមើលទៅ

អត្ថបទដោយ : នីត្តា