Kwan Usamanee ស្រែកឡើងផ្អើលគេក្រោយពីនាងបានឃើញរថយន្ដដែលទិញដំបូងក្នុងជីវិតត្រូវបានគេយកទៅធ្វើបែបនេះ…..! មានរូបភាព

អាចនិយាយបានថាភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់តារាសម្ដែងស្រីស្អាតកូនកាត់យ៉ាង Kwan Usamanee បន្ទាប់ពីបានយកឡានមួយគ្រឿងដំបូងនិងស្រលាញ់បំផុតទៅកែជាអូន Barbie អោយស្រស់ស្អាតឡើង ដល់ថ្នាក់សាម៉ីខ្លួនស្រែកលាន់មាត់ផ្អើលគេផ្អើល​ឯង

ព្រោះតែឡានមួយគ្រឿងនេះជាឡានដំបូងបំផុតដែលនាងយកទៅកែប្រែប្ដូរពណ៌ផ្កាឈូក ហើយក៏ជាពណ៌ដែលធ្វើឡើងសម្រាប់ Kwan ជាពិសេស ពណ៌នេះគឺយកចេញពីពណ៌ឡានរបស់ម៉ាក់ៗអ្នកគាំទ្រជួយជ្រើសរើស

ដោយ Kwan បាននិយាយរៀបរាប់កាលពីនាងនៅក្មេង ដែលលោកប៉ាធ្លាប់ទិញឡានពណ៌ផ្កាឈូកអោយ ធ្លាប់ឈ្លោះទាស់ទែងមិនពេញចិត្ត ប៉ុន្ដែថ្ងៃនេះបែរជាស្រលាញ់ណាស់ ការ  wrap ពិតជាពេញចិត្តៗៗៗដូចបានឡានមួយគ្រឿងថ្មីអញ្ចឹង ដល់ថ្នាក់លាន់មាត់សរសើរមិនឈប់ ហើយនៅបញ្ជាក់ហើយបញ្ជាក់ទៀតថាជាឡានគ្មានថ្ងៃនិងលក់ឡានមួយគ្រឿងនេះជាដាច់ខាត

អត្ថបទដោយ : នីត្តា