អីយ៉ាពេលណាគិតគូ! តួឯកស្រី Aff មិត្តសម្លាញ់ម្នាក់នេះគាំទ្រមួយទំហឹងបើព្រមរៀបការហ៊ានចងដៃ៣មុឺន$…

អីយ៉ាតួឯកស្រី Aff Taksaorn ពេលណាគិតគូដែរ បើសាមីខ្លួនមិនទាន់ថាម៉េចទេ តែមិនភក្ដិអ្នកគាំទ្រចាំនៅពីក្រោយជំរុញហើយ គាំទ្រពេញមួយទំហឹងប្រសិនបើតួឯកស្រី Aff Taksaorn សម្រេចចិត្តព្រមរៀបការជាលើកទី២ ថែមមិត្តភក្ដិជិតស្និទ្ធនាំគ្នាត្រៀមលុយពេញៗហោប៉ៅហើយ ដើម្បីចាំចងដៃAff ដើម្បីនារីដែលស្លូតបូតទន់ភ្លន់ម្នាក់នេះ១លានបាតក៏ហ៊ានចងហ៊ានចេញចំណាយឲដែរ។

ដោយតួឯកស្រី Aff Taksaorn រឿងមានតារាប្រុសវ័យក្មេងតាមសុំស្នេហ៍នោះមិនទាន់ស្ងាត់នោះទេ ទាំងអ្នកគាំទ្រទាំងមិត្តភក្ដិជុំវិញខ្លួន នាំគ្នាបង្ហាញការត្រេកអរនិងចាំជួយគាំទ្រ Aff ពេញមួយទំហឹងក្នុងការសម្រេចចិត្តមានស្នេហាថ្មី ហើយក៏ចង់ឃើញ Aff ក្នុងថ្ងៃមង្គលការផងដែរ។ ហើយតារាប្រុសដែលកំពុងតាមស្រលាញ់ Aff នោះគឺតួឯកប្រុសកំពុងរះលោក Nonkul Chanon រូបលោកបញ្ជាក់ច្បាស់តាមរយះការសម្ភាសន៍ថាកំពុងតាមស្រលាញ់ Aff ហើយ Aff ក៏ផ្ដល់ឱកាសក្នុងទំនាក់ទំនងមួយផងដែរ។ យ៉ាងណាក៏ដោយគូនេះមិនទាន់ប្រកាសថាស្រលាញ់គ្នាហើយឬយ៉ាងណាទេ តែមិត្តៗអ្នកគាំទ្រវិញ គិតដល់ថ្ងៃមង្គលការ Aff ហើយ។ ដោយលោក Num Kanchai មិត្តរួមកាងារជាមួយ Aff ថាប្រសិនបើ Aff រៀបការមែនរូបលោកព្រមនឹងចងដៃមង្គលការជាមួយទឹកប្រាក់១លានបាត ស្មើរនឹង​ជិត៣មុឺនដុល្លារអាមេរិកហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ