ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះកំពូលតារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែពរពោះកូនក្នុងផ្ទៃ ដែលនឹងត្រៀមសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។
ក្នុងនោះផងដែរ ខណៈពេលកំពុងតែមានផ្ទៃពោះ តារាចម្រៀងស្រីរូបនេះ តែងតែធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនរំភើប ព្រោះតែអ្នកនាងបានការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រួសារ ពិសេសនោះគឺស្វាមីជាទីស្រលាញ់របស់អ្នកនាងផ្ទាល់នេះតែម្ដង។
ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះអ្នកនាង បានបង្ហោះរូបភាពនិងសារដ៏មានអត្ថន័យមួយថា «មកដល់កន្លែងមានក្តីសុខហើយទាំងជំនាញទាំងផាសុកភាព និង សុវត្ថិភាពអរគុណប៉ាប៉ា Charlie ដែលតែងតែគិតគូរដល់សុខភាព និង ក្តីសុខគ្រប់យ៉ាងរបស់ ម៉ាមី និង Charlie ។ ដឹងថាម៉ាមីហត់នឿយ និង ចុករោយពេញរាងកាយ ប៉ាប៉ាខំស្វែងរកវិធីណាអាចជួយម៉ាមីបាន ។ គ្រាន់តែឮថាការម៉ាស្សាពេលមានផ្ទៃពោះជួយឱ្យម៉ាមីមានអារម្មណ៍ល្អ បំបាត់ចុករោយ ជាពិសេសជួយដល់សុខភាពទារក ប៉ាប៉ា នាំមកភ្លាម ។ អរគុណគ្រប់យ៉ាងសម្រាប់ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និង មើលថែ»។
ពិតណាស់ក្រោយពេលបានលឺបែបនេះ មហាជនជាច្រើនបានបង្ហាញអារម្មណ៍រំភើបជំនួសតារាស្រីរូបនេះ ដែលបានស្វាមីពូកែយល់ចិត្ត និងស្រលាញ់យកចិត្តទុកដាក់ចំពោះនាងខ្លាំងបែបនេះ៕
អត្ថបទដោយ៖សុីវលី