Min Pechaya ស្នេហាថ្មីចុះសម្រុងណាស់ ដល់ថ្នាក់គ្រួសារទាំងសងខាងសង្ឃឹមរកថ្ងៃរៀបចំរោងការតែមិនចង់ដាក់សម្ពាធព្រោះ……! មានរូបភាព

ឆ្លងផុតពាក្យថាមិត្តមកក្លាយជាសង្សាជាផ្លូវការហើយ ហើយក៏ទើបតែបើកបង្ហាញមុខជាផ្លូវការចំពោះមហាជនកាលពីពេលថ្មីៗនេះផងដែរ សម្រាប់តួឯកស្រីពេញទៅដោយសមត្ថភាពយ៉ាង Min Pechaya បន្ទាប់ពីផុសរូបបង្ហាញមុខមិត្តប្រុសជាសាធារណដើម្បីអោយហ្វេនៗបានដឹងថាកំលោះម្នាក់នោះជានរណា

រឿងនេះកញ្ញា Min Pechaya បានចេញមករៀបរាប់រឿងរ៉ាវក្រោយពីបង្ហាញមុខសង្សា ហើយគម្រោងនិងមានដំណឹងល្អឆាប់ៗនេះដូចដែលគ្រប់គ្នាទន្លឹងរងចាំដែរឬអត់

“មានក្ដីសុខ សារភាពថាខាងប្រុសអៀនខ្លាំងណាស់បន្ទាប់ពីបើកបង្ហាញខ្លួនចំពោះមុខមហាជននិងអ្នកមកចូលរួមកម្មវិធី មិត្តភ័ក្ដទាំងអស់និងអ្នកស្និលស្នាលផ្សេងទៀត គ្រប់គ្នាសុទ្ធតែផ្ញើរមកចូលរួមអបអរសាទរចំពោះរឿងនេះព្រោះកន្លងមកមិបានប្រាប់នរណាទេ ដល់ពេលបើកបង្ហាញខ្លួនគ្រប់គ្នាភ្ញាក់ផ្អើល

ពេលនេះគ្រប់គ្នារីករាយណាស់ចង់អោយមានដំណឹងល្អឆាប់ៗប៉ុន្ដែប្រហែលជាត្រូវទៅសួរខាងប្រុសដោយខ្លួនឯងថាអូខេអត់ តែមានអារម្មណ៍ថាដូចជាមិនសូវប៉ុន្មានទេ ប៉ុន្ដែដៃនៅទំនេរ ត្រូវតែទៅសួរខាងប្រុសហើយ ដឹងថាពេលនេះម្ខាងទៀតក៏ដឹងថាមិនទាន់ត្រៀមព្រម ព្រោះព្រមទទួលថាកំឡុងពេលនេះជីវិតពិតជាហត់ណាស់ ហើយគាត់ក៏ដឹងថាខ្ញុំជាមនុស្សម្នាក់ដែលមិនព្រមទៅនៅកន្លែងណាដែលខ្លួនមិនទាន់ត្រៀមព្រមនិងទៅនៅនោះទេ 

ក្រៅពីនេះ Min បានប្រាប់ទៀតថាខាងប្រុសពូកែខាង surprise ព្រោះតាមធម្មតាមិនមាននរណាធ្វើអោយនោះទេ មកពីខ្លួនពូកែខាងដឹងនិងតាមទាន់ មានតែម្នាក់នេះដែលអាចធ្វើបាន​ ធ្លាប់និយាយជាមួយខាងប្រុសបែបលែងសើចថា បើសិនជាចង់សុំរៀបការហើយធ្វើ surprise មិនសូវជាចូលចិត្តប៉ុន្មានទេតែបើធ្វើមែនច្បាស់ណាស់ថានិងភ្ញាក់ផ្អើល”

អត្ថបទដោយ : នីត្តា