Chompoo បណ្ដើរស្វាមីរូបសង្ហា Knott Wisarut ទៅញុំបាយតែពីរនាក់ដូចកំលោះក្រមុំយ៉ាងផ្អែមល្ហែម! មានរូបភាព

យូរៗទើបមានរូបគូផ្អែមល្ហែមរបស់ Chompoo Araya ជាមួយស្វាមី Knott Wisarut ផុសចេញមកម្ដង ព្រោះជាធម្មតាម៉ាក់ៗតែងតែមានរូបភាពជាមួយកូនៗ ថ្វីត្បិតតែមានកូនបីនាក់ហើយក្ដី Chompoo-Knott ក៏មិនភ្លេចនិងបន្ថែមភាពផ្អែមល្ហែមជាមួយគ្នានោះទេ

ដូចជាសកម្មភាពជាក់ស្ដែង Chompoo- Knott លួចរត់គេចពីកូនៗទៅស្វីតជាមួយគ្នាតែពីរនាក់ បណ្ដើរកៀកកើយទៅញុំបាយជុំគ្នា ហើយអ្វីដែលសំខាន់ Chompoo បានផុសនៅក្នុង IG អមជាមួយប្រយោគសារខ្លីៗថា “អូនចូលចិត្តៗៗៗ”

ហើយផុសនេះក៏មាន Knott ចូលទៅខមិនរូបដែលភរិយាបង្ហោះថា “ស្អាតបំផុតតែមួយក្នុងលោកៗៗៗៗ” និងអ្នកបណ្ដាញសង្គមជាច្រើនទៀតនាំគ្នាចូលមកខមិនយ៉ាងច្រើនរាប់សែន

អត្ថបទដោយ : នីត្តា