មកហើយៗ វីដេអូឈុតឆាករឿងថ្មីរបស់ Mark និង Yaya បើកក្បាលដំបូងមកក៏ស្វីតហើយមានឈុតថើបទៀត….

ចេញហើយៗវីដេអូឈុតឆាកខ្លីៗរឿងភាគថ្មីរបស់តួឯកប្រុសលោក Mark Prin និងតួឯកស្រី Yaya Urassaya មិននឹកស្មានថាគូនេះ ពេលមកសម្ដែងរួមគ្នាបែបនេះសាកសមមិនធម្មតាពីមិត្ដសម្លាញ់ក្លាយជាគូស្នេហ៍បានយ៉ាងផ្អែមល្ហែមនិងដាក់អារម្មណ៍បញ្ចូលមនោសញ្ចេតនាក្លាយជាសាច់រឿងដ្រាម៉ារ៉ូមែនទិក។

ដោយរឿងភាគថ្មីដែលតួឯកស្រី Yaya Urassaya និងតួឯកប្រុសលោក Mark Prin កំពុងតែមានរួមគ្នារឿងនេះមានចំណងជើងថា จนกว่าจะได้รักกัน Love at First Night ជារឿងភាគបែបសម័យបង្កប់ដោយស្នេហានិងដ្រាម៉ា។ នេះមិនមែនជារឿងភាគទី១នោះឡើយដែល Yaya និង Mark បានចាប់ដៃគូសម្ដែងរួមគ្នា និងធ្លាប់ប៉ះគ្នារួមមកហើយជាមួយរឿងបែបដ្រាម៉ាធ្វើឲអ្នកទស្សនាស្រក់ទឹកភ្នែកតាមអាណិតតួស្រីក្នុងរឿងរលកជីវិត ចង់ដឹងថារឿងភាគថ្មីក្រោយនេះ Love at First Night ស៊ីអារម្មណ៍អ្នកទស្សនាយ៉ាងណានោះតោះមកមើលវីដេអូឈុតខ្លីយ៉ាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ