Baifern ថតរូបគូជាមួយ Nine Napat ប៉ុន្ដែដល់ពេលអូសមើលដល់រូបភាពចុងក្រោយគ្រប់គ្នាភ្ញាក់ផ្អើលនិងការក្ដោបដៃគ្នាដូចកំពុងបិទបាំងអ្វីម្យ៉ាងលើដៃ! មានរូបភាព

ចេញមកសារភាពថាប្រើពាក្យជាសង្សាជាផ្លូវការហើយ សម្រាប់គូស្នេហ៍ថ្មោងថ្មីតារាស្រី Baifern Pimchanok ជាមួយតារាប្រុសរូបសង្ហា Nine Napat ហើយក៏តែងតែមានរូបភាពផ្អែមល្ហែមផ្ញើរហ្វេនៗនៅលើបណ្ដាញសង្គមជាញឹកញាប់

ជាក់ស្ដែង Baifern ក៏ចេញមកផុសរូបភាពគូជាមួយ Nine មើលទៅដូចជារូបឈរថតក្បែរគ្នាធម្មតាៗតែគួអោយស្រលាញ់ខ្លាំងណាស់ រហូតអូសទៅដល់រូបចុងក្រោយ ក៏មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលអ្នកទាំងពីរក្ដោបដៃរួមគ្នាយ៉ាងណែនថែមទាំងញញឹមបែបអៀនៗទៀតផង

ឃើញអ្នកទាំងពីរស្រលាញ់គ្នាបែបនេះហើយ នរណាស៊ូបានក៏ទៅមុនចុះ តែពេលនេះសុំប៉ះស្រមោចចេញពីទូរស័ព្ទសិនហើយព្រោះផ្អែមពេក សូម្បីតែអ្នកមើលក៏ខះកដែរ

អត្ថបទដោយ : នីត្តា