អូហូ តួឯកស្រី Poo Praiya ស្វាមីជូនខ្សែកពេជ្រទាំងខ្សែតំលៃដល់ទៅ២០០លានស្អាតភ្លឺបោះគេមែន….

អូហូមិនឲរំភើបម្ដេចនឹងបាន មួយខ្សែនេះស្វាមីទិញឲហើយថែមមានតំលៃមិនធម្មតាទៀត! តួឯកស្រី Poo Praiya បង្ហោះរូបភាពក្រោយរៀបការរួចជាមួយខ្សែកពេជ្រដ៏ភ្លឺចាំងចាចមួយខ្សែ ដែលស្វាមីពាក់ឲម៉ូតនេះស្វាមីកម្ម៉ង់ព្រោះដឹងថាភរិយាពេញចិត្ត ថែមមួយខ្សែនេះមានតំលៃដល់ទៅ២០០លានបាតឯណោះ។

ដោយតួឯកស្រី Poo Praiya ពេលនេះរៀបការមានស្វាមីហើយ ដោយស្វាមីរបស់នាងមិនមែនជាអ្នកក្នុងរង្វង់សិល្បៈនោះទេ រូបគាត់គឺជាអ្នកជំនួញនៅអាមេរិក និងមានជួបស្នេហ៍គ្នានៅទីនោះផងដែរ។ តារាស្រី Poo ក្រោយពីបានក្លាយជាតារាអន្ដរជាតិមានសម្ដែងក្នុងភាពយន្ដហូលីវ៉ូតរួចមក រូបនាងក៏បានធ្វើការនិងរស់នៅទឹកដីអាមេរិកផងដែរ។ ជួបស្នេហ៍នៅអាមេរិកហើយពិធីមង្គលការរបស់ Poo និងស្វាមីក៏រៀបចំនៅទឹកដីអាមេរិកផងដែរ រៀបចំធំដុំណាស់មានមិត្តសម្លាញ់តារាជាច្រើនរូបបានមកចូលរួម។ ក្រលេកមកមើលករបស់តួឯកស្រី Poo Praiya ក្នុងថ្ងៃពិធីភ្លឺចាំងចាចណាស់ ព្រោះពាក់ពេជ្រច្រើនខ្សែដូរតាមម៉ូតរ៉ូប ហើយក៏មានជាឈុតជាមួយចិញ្ចៀននិងក្រវិលផងដែរ។ ហើយថ្មីៗនេះ Poo មកបង្ហើបប្រាប់ពីតំលៃខ្សែកមួយខ្សែដែលស្វាមីទិញជូនថ្ងៃពិធីមង្គលការ ម៉ូតខ្សែកពេជ្រមួយខ្សែនេះតំលៃ២០០លានបាតបើគិតជាលុយដុល្លារវិញប្រមាណជា៥លាន៥សែនដុល្លារអាមេរិក។

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ