មិនមាត់មិនកស្នេហាស្ងាត់ៗ គូស្នេហ៍តារា Ken និង Esther បន្ដឬបញ្ចប់ចំណងស្នេហ៍ត្រឹមហ្នឹង…

អ្នកគាំទ្រកំពុងចាំមើលចំណងស្នេហាគូស្នេហ៍តារា តួឯកប្រុសលោក ​ Ken Phupoom និងតួឯកស្រី Esther Supreeleela មួយរយះនេះដូចជាសោះអង្គើយណាស់ ថែមបង្ហោះសារប្លែកៗតើគូនេះនៅតែបន្ដទៀតឬបានបញ្ចប់ ពេលនេះEsther ចេញមកឲការសម្ភាសន៍និយាយពីរឿងហើយ។

កាលពីមួយរយះមុននោះគូនេះធ្លាប់មានពត៌មានចចាមអារ៉ាមថាមានភាពរំកាំរកូសចែកផ្លូវគ្នាហើយ តែត្រូវបានតួឯកប្រុសលោក Ken បដិសេដវិញ នឹងបាននិយាយថានៅតែទាក់ទងគ្នាគ្រាន់តែឃ្លាតឆ្ងាយព្រោះរូបលោកត្រូវទៅបន្ដការសិក្សានៅក្រៅប្រទេស និងមានរឿងអន់ចិត្តគ្នាខ្លះតែបានដោះស្រាយរួចហើយ។ ស្រាប់តែលើកនេះខុសពីលើកមុន ពេលនេះមានពត៌មានថាគូស្នេហ៍តារាគូនេះមានបញ្ហានឹងគ្នា ហើយតួឯកស្រី Estherក៏ព្រមចេញមុខនិយាយក្នុងការសម្ភាសន៍នឹងទទួលស្គាល់ថាពិតជាផ្អាកទំនាក់ទំនងជាមួយ Ken ពិតមែន។អ្នកទាំងពីរបានជ្រើសរើសផ្លូវដោះស្រាយបញ្ហាដោយសម្រេចចិត្តថយម្នាក់មួយជំហ៊ានពីទំនាក់ទំនងជាគូស្នេហ៍ និងពេលឲរៀងៗខ្លួនមានពេលជារបស់ខ្លួនបានគិតមើលសារជាថ្មី ថាគួរតែបន្ដឬបញ្ចប់ចំណងស្នេហាត្រឹមហ្នឹង តែពេលនេះទាំងគូលែងជាគូស្នេហ៍ដូចមុនហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ