កិច្ចសំភាសន៍តារាកំប្លែងនាយក្រិន៖ មូលហេតុបែកបាក់គ្រួសារនិងក្រោយស្ថានភាពបន្សល់កូនបីនាក់លោកចិញ្ចឹមម្នាក់ឯង

ភ្នំពេញ៖ តារាកំប្លែងនាយក្រិនដែលសមាជិកក្រុមកំប្លែងនាយ កុយ នៅសុខៗបែរជាផ្ទុះរឿងអាស្រូវក្នុងគ្រួសារដោយភរិយាទីស្រលាញ់របស់លោក “នាងយ៉ាយ៉ា” ផិតក្បត់ទៅស្រលាញ់មនុស្សប្រុសថ្មីលះបង់ការតស៊ូរួមរស់ជាមួយគ្នានិងព្រមទាំំងចុះចេញពីផ្ទះចោលកូនបីនាក់។

កាលពីថ្ងៃ៣១ ខែតុលា ឆ្នាំ២១៩ កាសែតរស្មីកម្ពុជា បានធ្វើរៀបចំកិច្ចសំភាសន៍ជាមួយតារាល្អិតប្រចាំកម្ពុជា នាយក្រិន នៅហាងលក់គ្រឿងក្លែមនិងស៊ុកន្ធាយរបស់លោកតាមបណ្តោយផ្លូវ២០០៤ដែលមានឈ្មោះថា “” មានសំនួរនិងចម្លើយដូចជា៖

រស្មីកម្ពុជា៖ ជម្រាបសួរនាយក្រិន លឺសូររយៈពេលប៉ុន្មានថ្ងៃនេះរឿងរបស់លោកនិងភរិយាដែលបែកបាក់គ្នាបានផ្ទុះខ្លាំង ខណៈមហាជននិងសារព័ត៌មានមានការចាប់អារម្មណ៍ខ្លាំងមែនទែន សុំលោកជាសាមីខ្លួនដ៏សំខាន់ក្នុងរឿងជម្រាបពីមូលហេតុ និង ដំណើររឿងពីដំបូងយ៉ាងម៉េចបានជារហូតបែកបាក់គ្នា។ “រឿងទាំងអស់នេះ ខ្ញុំមិនបានបង្កាច់បង្កូចនោះទេ ខ្ញុំបាទឃើញជាក់ស្តែង ចាប់គាត់ជាក់ស្តែង មានភស្តុតាងជាក់ស្តែងតែម្តង។ ខ្ញុំបាទឃើញនឹងភ្នែក ហើយស្តាប់លឺនឹងត្រចៀក ហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេ ខ្ញុំបាទសុំអង្វរគាត់ ម្តងជាពីរម្តងចេះលួង ចេះតែផ្តល់កម្លាំងចិត្តឱ្យគាត់ មិនចង់ឱ្យគាត់ធ្វើចំណុចនេះតទៅទៀត ។ ដោយសារតែអាណិតកូន ខ្ញុំសុំគាត់មករស់នៅជាមួយខ្ញុំ ទៅមុខទៀត មើលថែកូនតែប៉ុណ្ណឹងនោះទេ”។

នាយក្រិន៖ រឿងបែកបាក់គ្នារបស់លោកទើបតែកើតឡើងថ្មីៗនេះ ដោយអាចនិយាយចូលជិត២ខែមកហើយ ដោយសារតែបិទបាំងដោយសារតែមិនចង់ឱ្យសារព័ត៌មានដឹងលឺចុះផ្សាយ។ លោកមិនចង់ទម្លាយតាំងពីដំបូងដោយសារតែលោកចង់រងចាំឱ្យភរិយារបស់លោកត្រជាក់ចិត្ត ប៉ុន្តែទីបំផុតនៅមិនអាច ត្រូវតែបែកគ្នា។

រស្មីកម្ពុជា៖ ថាតើកូនបីរូបរបស់លោក កំពុងតែរស់នៅនិងនៅក្រោមការមើលរបស់នរណា?

នាយក្រិន៖  កូនរបស់លោកទាំងបីនាក់នេះ ស្ថិតក្រោមការចិញ្ចឹមរបស់លោក ដោយមិនបានអនុញ្ញាតឱ្យភរិយាយកទៅឡើយ។ ពីព្រោះពេលភរិយាចុះចោលរូបលោកបានទៅបាត់តែម្តងដោយទុកកូនចោល សូម្បីតែកូន។ ក្រោយមកទៀតភរិយារបស់លោកបានចរចារគ្នាដោយសារសុំកូនពៅយកទៅចិញ្ចឹម ប៉ុន្តែលោកមិនយល់ព្រមឡើយព្រោះ ដឹងថាភរិយារបស់លោករូបនេះគ្មានលទ្ធភាពគ្រប់គ្រប់គ្រាន់មើលថែ បើយកទៅចិញ្ចឹមគឺភរិយាលោកយកទៅទុកចោលតាយានៅស្រុកដែលជាប់មាត់ទន្លេខេត្តកំពង់ចាមដែលលោកព្រួយបារម្ភមិនអាចអនុញ្ញាត។

រស្មីកម្ពុជា៖ តើលោកដឹងនិងស្គាល់ថា បុគ្គលដែលមកទាក់ទងប្រពន្ធលោកនិងធ្វើឱ្យនាងបែកចិត្តចុះចោលលោកថាជានរណា ធ្វើការកន្លែងណា មានតួឋានៈយ៉ាងនោះទេ?

នាយក្រិន៖ ខ្ញុំអត់ស្គាល់ទេ ខ្ញុំមិនដឹងថាគេធ្វើការនៅទីណាទេ ប៉ុន្តែខ្ញុំគ្រាន់តែឃើញការតុបតែងខ្លួនគាត់ ការនិយាយស្តី និង កាយវិការ ឃើញប្លែកក៏ធ្វើឱ្យខ្ញុំការចាប់អារម្មណ៍និងសង្ស័យ ។ ស្រាប់តែខ្ញុំតាមដានទៅ ក៏ដូចពិតមែនដូចអ្វីដែលខ្ញុំសង្ស័យមែន។ បន្ទាប់ពីទាន់ច្រើនលើកច្រើនដង ក៏ខ្មាស់អៀនខ្ញុំក៏គាត់សុំដើរចេញខ្ញុំ។ មុននឹងសុំដើរចេញពីខ្ញុំ គាត់សុំយកកូនម្នាក់។ គាត់ថា គាត់សុំចុះចេញគាត់មិនយកអ្វីទេ គាត់សុំយកកូនម្នាក់ ហើយខ្ញុំឆ្លើយថា ខ្ញុំអត់ឱ្យកូនទេ ហើយក៏អត់ឱ្យអ្វីដែរ ព្រោះរកស៊ីគ្នាជាមួយសុទ្ធតែដឹងហើយថា ខ្ញុំយកប្លង់ដីប្លង់ផ្ទះយកទៅបញ្ចាំង រំលស់ការយកលុយមកកែកុនហាង ហើយឥឡូវខ្ញុំក៏គ្មានអីដែរ។ បើខ្ញុំថ្ងៃទៅមុខ ខ្ញុំគ្រាន់បើខ្ញុំអាចនឹងផ្តល់ឱ្យគាត់ ប៉ុន្តែខ្ញុំគិតក្នុងផ្លូវច្បាប់ប្រហែលជាមិនអាចព្រោះគាត់បានប្រព្រឹតខុសផ្លូវច្បាប់ជាមួយខ្ញុំនឹងហើយ។

រស្មីកម្ពុជា៖ មុនផ្ទុះរឿងបែបនេះកើតឡើង លោកមានបញ្ហាអ្វីផ្សេង ឬ លោកបង្កបញ្ហាអ្វីឱ្យភរិយារបស់លោកបានជានាងបែកចិត្ត រហូតដល់ថ្នាក់ព្រមចុះចោលលោកនិងកូន?

នាយក្រិន៖ មុនកើតរឿងនេះ ខ្ញុំទើបតែធ្លាក់ខ្លួនឈឺប្រហែល៣ខែ ពេលនោះខ្ញុំឈឺខ្លាញ់ក្នុងសរសៃឈាមផង ខ្លាញ់រុំបេះដូងផងហើយឈឺក្រពះ ពោះវៀនផង ដែលពេលនោះមើលឃើញគាត់រៀងប្លែក ដោយសារខ្ញុំបានសម្រាកនៅផ្ទះទុកឱ្យគាត់មើលការខុសត្រូវក្នុងហាងម្នាក់ឯងក៏ចាប់ផ្តើមរៀងប្លែកបាត់ហើយ។ នៅពេលខ្ញុំត្រឡប់ឡើងហាងវិញ ខ្ញុំមើលទៅ គាត់និងខ្ញុំ ហាក់បីជារៀងឆ្ងាយពីគ្នា ទាំងការនិយាយស្តីនិងកាយវិការ គាត់ដោយគាត់ ទៅជាខ្ញុំដោយខ្ញុំ។ រហូតបានជាកើតសាច់រឿងនេះ កើតឡើង។

រស្មីកម្ពុជា៖ នៅពេលដែលលោកនិងភរិយាយល់ព្រមសម្រេចថាបែកគ្នា មានការបែកចែកទ្រព្យសម្បត្តិដែលធ្លាប់រួមជាមួយគ្នាដែរឬទេ? ឬលោកយល់ព្រមឱ្យចែកលុយប៉ុណ្ណេះ ទុកប៉ុណ្ណេះ មានឬទេ?

នាយក្រិន៖ ខ្ញុំអត់ឱ្យ ព្រោះដូចដឹងស្រាប់ ខ្ញុំអត់មានផង ហើយគាត់មិនមែនអត់ដឹងណា។ គាត់ដឹងហាងរកស៊ីនេះលក់មួយថ្ងៃទិញមួយថ្ងៃ ហើយគាត់ដឹងពីស្ថានភាពបែបនេះហើយ ។ គាត់ក៏អត់បានទាមទារអ្វីដែរ គ្រាន់តែសុំកូន។ ពីដំបូងឡើយខ្ញុំចង់ឱ្យកូនដែរ ប៉ុន្តែខ្ញុំអត់ឱ្យដោយសារតែខ្ញុំដឹងថាគាត់គ្មានពេលមើលថែកូននោះទេ កូនយកទុកនៅឪពុកម្តាយគាត់ (យាយតា) ពួកគាត់ចាស់ៗងាក់ៗឈឺទៀត។

រស្មីកម្ពុជា៖ ក្រោយផ្ទុះរឿងបែបនេះហើយ ថាតើលោកនឹងរកប្រពន្ធថ្មីទៀតទេ ឬត្រឡប់ទៅរកអតីតភរិយាយទី១(ហ៊ិន ចាន់ធឿន )វិញឬយ៉ាងណា?

នាយក្រិន៖ លោកមិនអាចរកមនុស្សស្រីថ្មីទៀត ធ្វើជាប្រពន្ធទី៣បានឡើយព្រោះលោកចំណាយរកស៊ីនិងចិញ្ចឹមកូនទាំងបីនាក់នេះ។ កូនទាំំងបីរបស់លោកកំសត់ហើយបែកឪពុកម្តាយ ហើយលោកក៏មិនអាចទៅអតីតភរិយាទី១ ឡើយដោយសារតែប្រពន្ធមុនរបស់លោកក្រោយបែកគ្នាត្រឹម៦ខែក៏ទៅរកប្តីមុនវិញ ហេតុដូច្នេះលោកសម្រេចចិត្តលែងគិតរឿងនេះហើយ។ បច្ចុប្បន្ននេះលោកមានអាយុ៤០ឆ្នាំហើយ លោកចំណាយពេលខំរកស៊ីដើម្បីចិញ្ចឹមកូននិងមើលថែក្រុមគ្រួសាររបស់លោល។

សូមបញ្ជាក់ថា នាយក្រិន និង អតីតភរិយាលោកគឺនាងយ៉ាយ៉ា(ប្រពន្ធទី២) ដែលស្រលាញ់សម្រេចរៀបការជាមួយគ្នានោះ បានស្គាល់គ្នានៅពេលលោកចូលផឹកច្រៀងកម្សាន្តនៅហាងផឹកស៊ីមួយកន្លែងក៏ផ្តើមស្គាល់គ្នា ហើយក៏តែងតែហៅគ្នាដើរលេងកម្សាន្តរាប់គ្នា អានរហូតសម្រេចចិត្តយកគ្នាបានកូនទី១ រហូតកូនទី៣ ។ កូនទី១ប្រុសមានឈ្មោះ “មង្គល” ហៅប្រុសអ៊ូក  ,កូនទី២ ស្រីមានឈ្មោះ “នីតា” , កូនទី៣ត្រឹមមួយខួបស្រីមានឈ្មោះ “បញ្ញា” ។

នាយក្រិន ដែលជាឈ្មោះមហាជនស្គាល់គ្រប់នោះ ជាឈ្មោះដែលកើតឡើងដោយតារាកំប្លែងនាយ កុយ ជាអ្នកដាក់ឈ្មោះឱ្យហើយឈ្មោះពិតរបស់លោកគឺ “ទេស សុជន”។

លោកបានបើកហាងលក់គ្រឿងក្លែមនិងស៊ុបកន្ធាយមានឈ្មោះ “ជួបគ្នា ហាងនាយក្រិន” ដោយចំណាយដើមទុន២ម៉ឺនដុល្លារ ដោយយកប្លង់ផ្ទះនៅស្រុក និងលក់រថយន្តមួយគ្រឿងមកបើកហាងនៅតាមបណ្តោយផ្លូវ២០០៤ក្រោយបន្ទាយទាហាន។

នាយក្រិនកើតចេញពីគ្រួសារមានស្ថានភាពក្រីក្រជាកសិករមានជីវិតរហូតតស៊ូបានរៀនសូត្រចេះសម្តែងនៅអង្គការហ្វារខេត្តបាត់ដំបងមុនចូលសិល្បៈ។ ក្រោយមកក្នុងឆ្នាំ២០០២ លោកបានចូលរូមសម្តែងជាមួយក្រុមនាយកុយ ដោយពេលនោះ ដែលឈ្មោះនាយ “ក្រិន” ត្រូវបានមហាជនចាប់អារម្មណ៍និងស្គាល់៕