តួឯកស្រីនាង Margie Rasri ថ្មីៗនេះបានដឹកដៃស្វាមីចេញមកឲការសម្ភាសន៍រៀបរាប់ប្រាប់ទាក់ទងនឹងពត៌មានស្វាមីនាងមានប្រពន្ធចុងល្បីតៗគ្នាក្នុងបណ្ដាញសង្គម។ ការពិតទៅរឿងប្រពន្ធចុងនេះស្វាមីរបស់នាងធ្លាប់ចេញមកនិយាយដោយខ្លួនឯងហើយ ថាមិនមែនជាការពិតនោះទេ តែពត៌មានដូចជាមិនស្ងាត់សោះ ទើបលើកនេះសុំមកនិយាយឲច្បាស់ៗម្ដងទៀតនិងមកជាមួយភរិយាតែម្ដង សង្ឃឹមថានឹងមិនមែនពត៌មានបែបនេះចចាមអារ៉ាមលេចលឺម្ដងទៀត ឲលើកនេះជាលើកចុងក្រោយចុះ។
ដោយថ្មីៗនេះតួឯកស្រី Margie Rasri និងស្វាមីលោក Pok Mindset បានមកចូលរួមក្នុងកម្មវិធី Chang Cold Brew Cool Club ហើយក៏ឆ្លៀតឱកាសបានជួបអ្នកសារពត៌មានហើយទើបចេញមកបកស្រាយបំភ្លឺទាក់ទងនឹងពត៌មានចចាមអារ៉ាមថាលោក Pok គឺជាស្វាមីតួឯកស្រីដែលលួចមានប្រពន្ធចុង។ ដោយរឿងនេះលោក Pok បាននិយាយម្ដងហើយម្ដងទៀតថាមិនមែនជាការពិតនោះទេ ទាំងអស់គឺជាពត៌មានមិនពិត ហើយតួឯកស្រី Margie ក៏បន្ថែមផងដែរថា ប្រសិនបើស្វាមីនាងមានស្រីមែននាងនេះហើយគឺជាអ្នកដឹងមុនពត៌មានចេញផ្សាយទៀត។ ពេលនេះដែលបារម្មណ៍នោះគឺមិនមែនបញ្ហាជីវិតគូអ្នកទាំងពីរនោះទេ តែគឺបារម្មណ៍ពីកូនៗខ្លាចមានការយល់ច្រលំខ្លាចគេធំឡើងឃើញពត៌មានចចាមអារ៉ាមមិនពិតក៏ជឿតាមហើយយល់ច្រលំលើឪពុករបស់ខ្លួន ទើបអ្នកទាំងពីរសម្រេចចិត្ដចេញមកកែពត៌មាន។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ