បើកបង្ហាញខ្លួនសង្សាមែនទេ? Mick Thongraya ផុសរូបគូផ្អែមល្ហែមជាមួយនារីម្នាក់នេះក្នុងថ្ងៃខួបកំណើតគ្រប់គ្នាសង្ស័យថាអ្នកទាំងពីរកំពុងដាំដើមឈើស្នេហ៍រួមគ្នា! មានរូបភាព

មានរឿងអោយហ្វេនៗចាប់អារម្មណ៍និងតាមដានទៀតហើយសម្រាប់តួឯកប្រុសរូបសង្ហាយ៉ាង Mick Thongraya ដោយថ្មីៗនេះ (14 ធ្នូ 2023) បានចេញមកធ្វើការផុសរូបភាពជូនពរខួបកំណើតតារាស្រីរួមប៉ុស្ដន៍ Preaw Tasaneeya ប៉ុន្ដែរូបដែលផុសនោះពិតជាផ្អែមល្ហែមពេកហើយ

ដោយខាងកំលោះ Mick បានផុសរូបខណៈពេលកំពុងអោបកញ្ញា Preaw ហើយសម្លឹងមើលភ្នែកគ្នាយ៉ាងស្រទន់ ថ្វីត្បិតតែរូបរាងព្រិលមិនសូវច្បាស់ តែភាពផ្អែមល្ហែមពិតជាសាយភាយខ្លាំងណាស់ ថែមទាំងមានប្រយោគសារជូនពរថា “Happy birthday អូន Preaw ណាបាទ @preawwnp មានក្ដីសុខអោយច្រើនៗកុំគេងយប់ជ្រៅពេក ញុំនំតិចៗបានហើយ ងងុយគេងហាមបើកបរណា ហេងៗៗ មានៗៗ ស្អាតៗៗណាបាទ” ចំណែកឯខាងស្រីស្អាត Preaw វិញក៏ប្រញាប់ចូលទៅខមិនឆ្លើយតបថា “ប្រាប់ថាអោយញុំតិចតែទិញអោយច្រើនរហូត ឆ្ងល់មែនទែន អគុណណាស់ចា”

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយហ្វេនៗសង្ស័យជាខ្លាំងពីទំនាក់ទំនងរបស់អ្នកទាំងពីរ ឬមួយកំពុងតែសង្ងំដាំដើមឈើស្នេហ៍ អ្នកខ្លះក៏គិតថា Mick កំពុងបើកបង្ហាញខ្លួនសង្សាថ្មីមែនទេ……

អត្ថបទដោយ : នីត្តា