អាចនិយាយបានថាកំពុងស្ថិតក្នុងការតាមលួងតាមលោមយ៉ាងពេញទំហឹងសម្រាប់កំលោះរូបសង្ហា Ken Phupoom បន្ទាប់ឃើញថាមួយរយៈចុងក្រោយនេះភាពផ្អែមល្ហែមរវាងលោកនិង Esther Supreeleela ថយចុះយ៉ាងខ្លាំង រហូតដល់គ្រប់គ្នាគិតថាអ្នកទាំងពីបានបញ្ចប់ស្នេហារវាងគ្នានិងគ្នា ដោយរឿងនេះ Ken បើកចិត្តនិយាយច្បាស់ៗ ព្រមទទួលថាមានគោលដៅច្បាស់លាស់ តែទង្វើររាងអន់ថយបន្ទិច ទើបសុំឱកាសសុំតាមញ៉ែសារជាថ្មី
“មិនបាច់ចាំឆ្ងល់នោះទេ ព្រោះត្រូវតែតាមញ៉ែអូនសារថ្មី កន្លងមកខ្ញុំមើលថែអូនមិនសូវល្អដូច្នេះហើយត្រូវតែប៉ះប៉ូវសងគាត់វិញ ចាប់ផ្ដើមញ៉ែជាថ្មី បើសួរថាមុននេះជាពេលទំនាក់ទំនងស្នេហាសម្រាកមែនទេ វាទាក់ទងនិងខ្ញុំដែលខ្ញុំនៅក្រៅប្រទេសមែនទេ នេះមិនប្រកែក គិតថាអូនគាត់អាចនិងទុកផ្លូវអោយញ៉ែដូចគ្នា”
“ដំបូងៗវាមកពីខ្ញុំដែលផ្ដោតអារម្មណ៍តែទៅលើរឿងផ្សេងខ្លាំងពេកហើយមិនបានយកចិត្តទុក្ដដាក់និងគាត់ វាមានរឿងជាច្រើនដែលធ្វើអោយយើងដឹងខ្លួន ដឹងកាន់តែច្បាស់នៅពេលខ្ញុំនៅប្រទេសអង់គ្លេស គឺនឹករលឹកដល់គ្នាខ្លាំងណាស់ ខ្ញុំមានរឿងត្រូវគិតជាច្រើន ហើយខ្ញុំក៏បានដោះស្រាយរឿងការងាររបស់ខ្លួននិងរឿងរបស់អូនដូចគ្នា ខ្ញុំក៏ឃើញរូបភាពកាន់តែច្បាស់ថាស្នេហាវាយ៉ាងម៉េច តែតាមពិតទៅគោលដៅរបស់ខ្ញុំគឺច្បាស់លាស់ស្រាប់ទៅហើយ គោលដៅរបស់ខ្ញុំមិនបានអន់ថយនោះទេ ប៉ុន្ដែមកពីទង្វើរបស់ខ្ញុំវាអន់ថយបន្ទិចតែប៉ុណ្ណោះ”
“ក្នុងចិត្តដឹងច្បាស់ថាអូនគាត់រៀងហីៗ ខ្ញុំអាចដឹងបានវាពិបាកក្នុងចិត្ត នេះមកពីខ្ញុំល្ងង់ខ្លួនឯង យឺតមួយជំហាន ខូចចិត្ត យើងបានឮពាក្យចចាមអារ៉ាម ប៉ុន្តែយើងនៅនិយាយគ្នាគ្រប់ពេលវេលា បើសួរថាខកចិត្តទេបើគាត់មិនផ្ដល់ឱកាសអោយញ៉ែ គឺអត់ទេព្រោះខ្ញុំច្បាស់ក្នុងចិត្តខ្លាំងណាស់ថាយើងនិងត្រលប់មកដូចដើម ខ្ញុំទទួលស្គាល់ថាអ្វីគ្រប់យ៉ាងគឺទាក់ទងគ្នាដោយសារតែការផ្តោតអារម្មណ៍របស់យើងបានរសាត់បន្តិច ដូច្នេះហើយត្រូវតែបន្ថែមល្បឿនបន្ទិចហើយ”
“បើសួរថាតើមានអ្វីដែលធ្វើអោយយើងមានអារម្មណ៍មិនចង់បាត់បង់នាង ចំលើយគឺគ្រប់យ៉ាង……”
អត្ថបទដោយ : នីត្តា