អ្នកណាខ្លះខ្នាញ់តួអង្គនាងក្លិនក្នុងរឿងបុព្វេរសន្និវាសភាគ២ ការពិតក្រៅឆាករួសរាយគួរឲស្រលាញ់ហើយគូស្នេហ៍គេនៅឯណេះទេ មិនមែនជាតួឯកប្រុសលោក Pope Thanawat នោះឡើយ។ តារាសម្ដែងស្រីតួអង្គនាងក្លិនមានឈ្មោះពិតហៅថា Namtarn Pichukkanaដោយមុនមកលេងជាតួឆ្នាស់តួឆ្នើមក្នុងរឿងបុព្វេរសន្និវាសភាគ២នេះ រូបនាងក៏ជាតួឯកស្រីដ៏ល្បីឈ្មោះមានរឿងភាគជាច្រើនរួចមកហើយផងដែរ។
និយាយពីជីវិតស្នេហាបច្ចុប្បន្ននេះ ការពិតទៅតារាស្រីនាង Namtarn Pichukkana ធ្លាប់បានបង្ហើបប្រាប់ពីរឿងបេះដូងនេះជាយូរមកហើយ មិនលាក់បាំងទេរូបនាងបានកំពុងមានចំណងស្នេហាជាមួយអ្នកក្នុងរង្វង់សិល្បៈដូចគ្នាគឺអ្នកចម្រៀងនិងជាអ្នកសម្ដែងប្រុសលោក Pai Pathit។ ឆ្នាំនេះជាឆ្នាំទី១១ហើយនៃចំណងស្នេហារបស់អ្នកទាំងពីរ ធ្លាប់មានបង្ហាញចែកផ្លូវគ្នាតែក៏ត្រលប់មកស្រលាញ់គ្នាលើសដើមវិញផងដែរ។ គេតែងឃើញទាំងគូបង្ហោះរូបផ្អែមល្ហែមក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនជាញឹកញាប់និងមានដំណើរកំសាន្ដក្រៅប្រទេសរួមគ្នាជាប្រចាំផង គូរបស់ Pai និង Namtarn ក៏ជាគូស្នេហ៍តារាមួយគូទៀតដែលស្វីតមិនចាញ់គូដ៏ទៃនោះឡើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ